នាយករដ្ឋមន្ត្រីកាណាដា ប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្រ្តី ដោយសារតែរូបលោកពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាជាតិកំពុងតែប្រឈមបច្ចុប្បន្ន
កាណាដា៖ នាយករដ្ឋមន្ត្រីកាណាដាលោក Trudeau គ្រោងនឹងប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្រ្តីនៅព្រឹកថ្ងៃច័ន្ទនេះចេញពីតំណែងជាប្រធានគណបក្សសេរីនិយម។ នេះបើយោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន The Globe និង Mail ចេញផ្សាយនៅព្រឹកថ្ងៃច័ន្ទនេះ។
យោងតាម Globe and Mail គេមិនទាន់ដឹងច្បាស់ប្រាកថថានាយករដ្ឋមន្រ្តីចាំផ្ទះកាណាដាលោក Trudeau នឹងប្រកាសចាកចេញពីតំណែងនាព្រឹកថ្ងៃច័ន្ទនេះរឺក៏មានការពន្យាពេលនោះឡើយ តាមប្រភពដដែលគេរំពឹងថាលោកអាចនឹងដាក់ពាក្យលាលែងពីតំណែងជានាយករដ្ឋមន្រ្តីមុនពេលកិច្ចប្រជុំគណៈកម្មាធិការជាតិសំខាន់ៗនៅថ្ងៃពុធនេះ។
ការចាកចេញពីតំណែងរបស់លោកនេះត្រូវបានគេជឿជាក់ថាដោយសារតែរូបលោកពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាជាតិកំពុងតែប្រឈមបច្ចុប្បន្នរួមមានតម្លៃរស់នៅខ្ពស់ខ្លាំង ការកើនឡើងអតិផរណា នឹងបញ្ហាកាទូតជាច្រើនទៀតជាមួយនឹងប្រទេសសម្ព័ន្ធមិត្តដូចជាឥណ្ឌាជាដើមដែលរហូតដល់មានជម្លោះបិតស្ថានទូតជាបណ្តោះអាសន្នរវាងកាណាដា និងឥណ្ឌា៕