ភ្លៀងធ្លាក់ខ្លាំង បង្កឱ្យមានជំនន់ទឹកភ្លៀង និងការរអិលបាក់ដីនៅក្នុងខេត្តក្វាងទុង និងហ្វូជៀន នៃប្រទេសចិន
ចិន៖ ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានជំនន់ទឹកភ្លៀង និងការរអិលបាក់ដីនៅក្នុងខេត្តឆ្នេរសមុទ្រ ក្វាងទុង និងហ្វូជៀន នៃប្រទេសចិន ដែលបានបណ្តាលឱ្យមនុស្ស៩នាក់ស្លាប់ និង១៧នាក់ផ្សេងទៀតត្រូវបានបាត់ខ្លួននៅក្នុងហេតុការណ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារតែCNN ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។
បើតាមអាជ្ញាធរគ្រប់គ្រងគ្រាអាសន្ននៅក្នុងតំបន់បាននិយាយថា នៅក្នុងទីក្រុងក្វាងទុង មានមនុស្ស៥នាក់បានស្លាប់ ១៥នាក់បាត់ខ្លួន និង១៣នាក់ផ្សេងទៀតបានជាប់គាំងនៅក្នុងហេតុការណ៍នោះកាលពីថ្ងៃចន្ទ ហើយនៅក្នុងទីក្រុង Sishui នៃខេត្តក្វាងទុងវិញ មានភ្លៀងធ្លាក់ខ្លាំង ៣៦៩,៣មម ក្នុងរយៈពេល ២៤ម៉ោង។
ជាមួយគ្នានេះ ក៏មានការរាយការណ៍ដោយទូរទស្សន៍រដ្ឋ CCTV ថា មនុស្ស៤នាក់បានស្លាប់ និង២នាក់ទៀតបានបាត់ខ្លួននៅក្នុងខេត្តហ្វូជៀន ដោយសារតែព្យុះភ្លៀងដ៏ខ្លាំងដែលត្រូវបានចាត់ថ្នាក់ដោយការិយាល័យឧតុនិយមខេត្ត។ ចំណែកឯភ្លៀងធ្លាក់ខ្លាំង នៅក្នុងស្រុក Wuping នៃខេត្ត Fujian ដែលបានចាប់ផ្តើមតាំងពីរសៀលថ្ងៃអាទិត្យវិញ បានបណ្តាលឱ្យផ្ទះប្រមាណ ៣៧៨ខ្នងបានដួលរលំ។
សូមជម្រាថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យខេត្តភាគខាងត្បូងនៃប្រទេសចិនភាគច្រើន បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការជន់លិចខេត្ត ខណៈដែលខេត្ត និងតំបន់មួយចំនួនក៏បានចេញការព្រមាន និងសេចក្តីណែនាំពីគ្រោះទឹកជំនន់ផងដែរ។ ជាងនេះទៅទៀត បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋក៏បានរាយការណ៍ថា ការខាតបង់សេដ្ឋកិច្ចនៅក្នុងខេត្ត និងស្រុកទាំងនេះមានចំនួនសរុប ៤១៥លានយន់ ឬសើ្មរនឹងប្រមាណ ៥៧,១៧លានដុល្លារសហរដ្ឋអាមេរិក៕
អត្ថបទទាក់ទង
-
ចិនគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ជាលើកដំបូង