ប៉ូលីសអូស្ត្រាលី ចាប់បានក្រុមឧក្រិដ្ឋជន ជនជាតិចិន ៧នាក់ពីបទលាងលុយកខ្វក់ជិត២០០លាន ដុល្លារអាមេរិក
អូស្ត្រាលី៖ ប៉ូលិសអូស្ត្រាលី ចាប់ខ្លួនក្រុមឧក្រិដ្ឋកម្មចិន ដែលត្រូវបានចោទប្រកាន់ពីបទលាងលុ យកខ្វក់រាប់រយលានដុល្លាររ តាមរយៈក្រុមហ៊ុនផ្ញើប្រាក់ដ៏ធំបំផុតមួយរបស់ប្រទេសចិន ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។
ក្រុមឧក្រិដ្ឋកម្មរបស់ចិន ត្រូវបានចោទប្រកាន់ថាបានលាងលុយចំនួន២២៩លានដុល្លារអូស្ត្រាលី(១៤៣ លានដុល្លារ) តាមរយៈក្រុមហ៊ុនប្តូររូបិយបណ្ណ Changjiang ដែលជាក្រុមហ៊ុនផ្ញើប្រាក់ឯករាជ្យធំបំផុតមួយរបស់ប្រទេសចិន ដែលមានហាងរាប់សិបកន្លែងនៅទូទាំងប្រទេសចន្លោះឆ្នាំ២០២០ និង២០២៣។
ប៉ូលិសបានចោទប្រកាន់ថា ក្រុមនេះបានក្លែងបន្លំប្រាក់ចំណូលនៃការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត, ការជួញដូរទំនិញខុសច្បាប់, និងឧក្រិដ្ឋកម្មផ្សេងទៀតនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃដែលស្របច្បាប់ ភាគច្រើនរបស់ក្រុមហ៊ុនប្តូរប្រាក់ ដែលមានតម្លៃខ្ពស់រហូតដល់១រយលានដុល្លារអូស្ត្រាលី។
ក្នុងនោះ ក្រុមប៉ូលិសបានរកឃើញថា ទៅលើការចាយវាយលើតម្លៃភោជនីយដ្ឋានថ្លៃៗ, យន្តហោះឯកជន និងផ្ទះប្រណីតៗ ដែលមួយមានតម្លៃជាង១០លានដុល្លារអូស្ត្រាលី។ មិនត្រឹមតែប៉ុណ្ណោះ ប៉ូលិសក៏បានចោទប្រកាន់ក្រុមនេះថា បានទិញលិខិតឆ្លងដែនក្លែងក្លាយដែលមានតម្លៃរហូតដល់២០ម៉ឺនដុល្លារអូស្ត្រាលីក្នុងករណីសមាជិកត្រូវការភៀសខ្លួនចេញពីប្រទេសអូស្ត្រាលី។ គួរបញ្ជាក់ថា អ្នកដែលត្រូវបានចាប់ខ្លួនទាំងប្រាំពីរនាក់នោះមានអាយុចន្លោះពី៣៥ ទៅ៤០ឆ្នាំ ខណៈពួក គេនឹងបង្ហាញខ្លួននៅក្នុងតុលាការទីក្រុងមែលប៊ននៅថ្ងៃព្រហស្បតិ៍នេះ៕
អត្ថបទទាក់ទង
-
ចិនគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ជាលើកដំបូង