នាយករដ្ឋមន្ត្រីហ្វាំងឡង់SannaMarin ចាញ់ការបោះឆ្នោតសភា ខណៈគណបក្សសម្ព័ន្ធជាតិប្រឆាំង(NCP)ឈ្នះការបោះឆ្នោតនេះ
ហ្វាំងឡង់៖នាយករដ្ឋមន្ត្រីហ្វាំងឡង់SannaMarinអាយុ៣៧ឆ្នាំបានចាញ់ការបោះឆ្នោតនៅពេលដែលគណបក្សសម្ព័ន្ធជាតិប្រឆាំង(NCP)បានឈ្នះការបោះឆ្នោតសភា។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានAljazeeraនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។
យោងតាមទិន្នន័យការបោះឆ្នោតសភាកាលពីថ្ងៃទី២ខែមេសា ពីក្រសួងយុត្តិធម៌ហ្វាំងឡង់គណបក្សស្តាំនិយមNCPទទួលបានកៅអីសភាចំនួន៤៨ក្នុងចំណោម២០០ អាសនៈ គណបក្សហ្វាំងឡង់ទទួលបាន៤៦ អាសនៈខណៈដែលគណបក្សប្រជាធិបតេយ្យសង្គមដែលកំពុងកាន់អំណាច (SDF) Marin ទទួលបាន ៤៣អាសនៈ។
ចំនួនអ្នកទៅបោះឆ្នោតមានចំនួន ៧១,៩%។មេដឹកនាំ NCP លោក Petteri Orpo បាននិយាយបន្ទាប់ពីការបោះឆ្នោតដោយសន្យាថានឹង"ជួសជុលហ្វាំងឡង់" និងសេដ្ឋកិច្ចរបស់ខ្លួនថា "យើងត្រូវបានផ្តល់ភារកិច្ចធំបំផុត" ។នាយករដ្ឋមន្ត្រីMarinបានអបអរសាទរអ្នកឈ្នះដោយបានទទួលស្គាល់ការបរាជ័យ។ប៉ុន្តែបាននិយាយថាគណបក្ស SDF បានទទួលការគាំទ្រ និងទទួលបានលទ្ធផលល្អដោយទទួលបានអាសនៈកាន់តែច្រើននៅក្នុងសភាទោះបីជាវា "មិនបានមកមុន" ក៏ដោយ។
លោកស្រីSanna Marin អាយុ៣៧ឆ្នាំគឺជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេបំផុតរបស់ពិភពលោកនៅពេលលោកស្រីចូលកាន់តំណែងក្នុងឆ្នាំ២០១៩។លោកស្រីត្រូវបានគេមើលឃើញថាជាគំរូសម្រាប់អ្នកដឹកនាំវ័យក្មេងជំនាន់ក្រោយ។ទោះបីជាយ៉ាងណាក៏ដោយលោកស្រីបានប្រឈមមុខនឹងការរិះគន់ជុំវិញការចំណាយសាធារណៈនិងរឿងអាស្រូវក្នុងពិធីជប់លៀងអំឡុងពេលកាន់តំណែង។ចំណុចគួរឲ្យកត់សម្គាល់បំផុតនៅក្នុងគោលនយោបាយការបរទេសរបស់លោកស្រី គឺលោកស្រី និងប្រធានាធិបតី Sauli Niinisto ជំរុញចំណុចរបត់នៃការចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។
ដំណើរការនេះស្ទើរតែបញ្ចប់នៅពេលដែលសមាជិកទាំង៣០បានយល់ព្រម។លោកPetteriOrpoអាយុ៥៣ឆ្នាំត្រូវបានគេរំពឹងថានឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសហ្វាំងឡង់។លោកបានចោទប្រកាន់លោកស្រី Marin ថាបាន "បំផ្លាញ"ភាពធន់នឹងសេដ្ឋកិច្ចរបស់ប្រទេសនៅពេលដែលឥទ្ធិពលនៃជម្លោះអ៊ុយក្រែនបានវាយប្រហារប្រទេសនេះយ៉ាងខ្លាំង ៕