ប៉េកាំង៖ ប្រទេសចាប់ផ្តើមដាក់បំរាម ចំពោះប្រភេទអាហារសមុទ្រនំាចូលទំាងអស់ចេញពីប្រទេសជប៉ុន ចំពោះអ្វីដែលខ្លួនបានលើកឡើងថា វាជាភាពអាត្មានិយម ដោយសារតែការរំដោះសំណល់ទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វុគូស៊ីម៉ាដែលធ្លាប់មានរឿងរ៉ាវរំភាយវិទ្យុសកម្មកន្លងមក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងរឿងនេះដែរ ក្រសួងការបរទេសចិនបានហៅការរំដោះទឹកចេញនោះថាជា “រឿងអាត្មានិយម និងជាទង្វើមិនទទួលខុសត្រូវ” ដោយបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការធ្វើបែបនេះវានឹងនំាឱ្យមានហានិភ័យដល់ពិភពលោកទំាងមូល និងបង្កឱ្យមានការឈឺចាប់សម្រាប់មនុស្សរាប់សិបជំនាន់ក្រោយៗបន្តទៀត។

អគ្គរដ្ឋបាលគយដដែលបានលើកឡើងបន្ថែមទៀតថា ការសម្រេចចិត្តនេះបានធ្វើឡើងដើម្បីរារំាង និងទប់ស្កាត់ហានិភ័យសុវត្ថិភាពអាហារចេញពីការបំពុលដោយវិទ្យុសកម្មដែលបណ្តាលមកពីការរំដោះសំណល់ទឹកចេញពីរោងចក្រថាមពលហ្វុគូស៊ីម៉ាចូលទៅក្នុងសមុទ្រ។ ម្យ៉ាងទៀត ដើម្បីការពារសុខភាពអតិថិជនចិន និងធានាការនំាចូលអាហារប្រកបដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ទីក្រុងប៉េកំាងបានផ្អាកការនំាចូលអាហារពីប្រទេសជប៉ុនចេញពីដែនដីចំនួន១០កន្លែង នៅក្នុងចំណោមដែនដីផលិតប្រមាណជា ៤៧កន្លែងកាលពីខែកក្កដាកន្លងទៅ។តាមរបាយការណ៍បានឱ្យដឹងបន្ថែមទៀតថា ចិនបាននំាចូលអាហារសមុទ្រពីប្រទេសជប៉ុនកាលពីឆ្នំាមុនមានទំហំជាទឹកប្រាក់ប្រមាណជា ៥០០លានដុល្លារអាម៉េរិក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ