អាជ្ញាធរចិន កំពុងប្រតិបត្តិការតាមចាប់សត្វក្រពើជាង ៧០ក្បាល ដែលរួចចេញពីកសិដ្ឋាននៅភាគខាងត្បូងប្រទេស
ចិន៖អាជ្ញាធរនៅក្នុងទីក្រុងមួយរបស់ចិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបើកប្រតិបត្តិការមួយដើម្បីតាមចាប់សត្វក្រពើជាច្រើនក្បាលដែល បានរួចចេញពីកសិដ្ឋានចិញឹមក្រពើមួយកន្លែង នៅពេលមានទឹកជំនន់នារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក បានរាយការណ៍ថាទឹកជំនន់នៅទីក្រុងម៉ៅមីង (Maoming) ស្ថិតនៅក្នុងខេត្តក្វាងទុង (Guangdong) បានធ្វើឱ្យសត្វក្រពើប្រហែលជា ៧០ក្បាលរួចចេញពីកសិដ្ឋានមួយកន្លែង។ព្យុះទីហ្វុងមួយដែលបាននាំមកជាមួយនូវភ្លៀងធ្លាក់យ៉ាងខ្លាំង បានវាយប្រហារលើភាគខាងត្បូងប្រទេសចិនកាលពីសប្ដាហ៍មុន និងបង្កជា គ្រោះទឹកជំនន់ក្នុងទីក្រុងហុងកុង និងតំបន់មួយចំនួនទៀត។
អាជ្ញាធរបានព្រមានឱ្យប្រជាជនក្នុងតំបន់បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងស្ថិតនៅក្នុងផ្ទះជាបណ្ដោះអាសន្ន ខណៈក្រុមអ្នកជំនាញកំពុងតាម ស្វែងរក និងចាប់សត្វក្រពើទាំងនោះមកវិញ៕
អត្ថបទទាក់ទង
-
ចិនគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ជាលើកដំបូង