សារព័ត៌មាន NP News ទទួលបានបណ្ណសរសើរពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល
1 សប្ដាហ៏ មុន
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ) បានប្រគល់បណ្ណសរសើរជូន សារព័ត៌មាន NP News បន្ទាប់ពីបានចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងសកម្មភាពប្រតិកម្ម និងបុរេសកម្មនានា របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ)។
តាមរយៈបណ្ណសរសើរ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរថា «សូមកោតសរសើរ និងថ្លៃអំណរគុណយ៉ាងជ្រាវចំពោះ អង្គភាពសារព័ត៌មានNP ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងសកម្មភាពប្រតិកម្ម និងបុរេសកម្មនានា របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ)»៕