ផ្ទុះកប៉ាល់ដឹកប្រេង នៅខេត្តសមុទ្រសុងក្រាម ប្រតេសថៃធ្វើឱ្យខូចខាតផ្ទះជាង ៧០ ខ្នង និងមនុស្សស្លាប់ជាច្រើននាក់
ថៃ៖ បានតាមការឱ្យដឹងពីអាជ្ញាធរថៃ បានបញ្ជកា់ថា កប៉ាល់ដែលដឹកប្រេងខ្នាតយក្សមួយគ្រឿង បានផ្ទុះកាលពីពេលកន្លងទៅ ឲ្យខូចខាតផ្ទះជាង ៧០ ខ្នង និងសម្លាប់មនុស្សជាច្រើននាក់ផងដែរ ខណៈក្រុមជាងកំពុងធ្វើការជួសជុល។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣។
នៅក្នុងហេតុការណ៍នោះដែរ រថយន្តអគ្គិភ័យប្រមាណជាង ១០ គ្រឿង បានសម្រុកមកជួយបាញ់ពន្លត់រហូតដល់ម៉ោង១៖២៥ នាទី ទើបស្ងប់ ដោយសមត្ថកិច្ចបានអះអាងថា មានមនុស្សស្លាប់ភ្លាមៗចំនួន ២ នាក់ រីឯ៤នាក់ទៀត របួសធ្ងន់ កំពុងបញ្ជូនទៅសង្គ្រោះ ព្រមទាំងមានមនុស្សបាត់ខ្លួនចំនួន៦ នាក់ផងដែរ។
សូមបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង១០ នាទីព្រឹក ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣ ត្រង់ចំណុចភូមិ៨ ឃុំឡេះយ៉ៃ ស្រុកមឿង ខេត្តសមុទ្រសុងក្រាម ប្រទេសថៃ ។កប៉ាល់ទឹកខ្នាតយក្សមួយនេះ បានចូលចតដើម្បីធ្វើការជួសជុល តាំងពីថ្ងៃទី ១២ មកម្ល៉េះ លុះមកដល់ព្រឹកថ្ងៃកើតហេតុ ខណៈដែលក្រុមជាងកំពុងជួសជុល ដោយខ្លះកំពុងផ្សារដែកផង ស្រាប់តែតួ កប៉ាល់មួយនេះ បានផ្ទុះឡើង ព្រមទាំងមានអណ្ដាតភ្លើងឆាបឆេះសន្ធោសន្ធៅថែមទៀតផង៕