ប្រទេសកាណាដា៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ មនុស្សយ៉ាងហោចណាស់១៥នាក់បានបាតប់ងជីវិតនៅក្នុងហេតុការណ៍បុកគ្នារវាងរថយន្តដឹកទំនិញនិងរថយន្តក្រុងដែលមានដឹកទៅដោយអ្នកដំណើរភាគច្រើនជាមនុស្សចាស់នៅខេត្ត Manitoba ប្រទេសកាណាដា។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNN ។


ហេតុការណ៍គ្រោះថ្នាក់ចរចាដែលត្រូវបានគេចាត់ទុកថាជាហេតុការណ៍ដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់កាណាដាក្នុងរយៈពេលថ្មីៗចុងក្រោយនេះ។រថយន្តក្រុងដែលមាន ផ្ទុកដោយអ្នកដំណើរប្រមាណជា២៥នាក់ដែលភាគច្រើនសុទ្ធតែជាមនុស្សចាស់។យោតាមការបញ្ជាក់ដោយប៉ូលីសបានឲ្យដឹងថាអ្នកបើក បររថយន្តទាំងពីរសុទ្ធតែរស់រានមាជីវិតប៉ុន្តែពួកគេមិនទាន់បានសារភាពប្រាប់នៅឡើយទេថាភាគខាងរថយន្តមួយនេះ ជាអ្នកបង្កហេតុនិងគួរតែទទួលខុសត្រូវលើគ្រោះថ្នាក់នេះ។


រំលឹកដែរថាហេតុការណ៍គ្រោះថ្នាក់ចរចាដ៏អាក្រក់ បំផុតដែលធ្លាប់កើតមានចុងក្រោយនៅក្នុងតំបន់ក្បែរនេះ Saskatchewan ដែលកាលពីគ្រានោះមានមនុស្ស១៦នាក់ ស្លាប់។ហេតុការណ៍ដែលកើតឡើងកាលពីឆ្នាំ២០១៨រវាងរថយន្តដឹកទំនិញជាមួយនឹងរថយន្តដឹកក្រុមកីឡាករហុក គីហើយអ្នកបើកបើរត្រូវបានដាក់ទោសឲ្យជាប់គុកដល់ទៅ៨ឆ្នាំនៅក្នុងសាលដីកាសម្រេចឆ្នាំ២០១៩៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ