ក្រសួងយុត្តិធម៌តាមរយៈសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី០២ កក្កដា ឆ្នាំ២០២០ បញ្ជាក់ថាក្នុងរយៈពេល៤២ថ្ងៃកន្លងទៅ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត(គ.យ.ក.ស) ដោះស្រាយសំណុំរឿងកកស្ទះបានចំនួន ៣,៤៥៤សំណុំរឿង ស្មើនឹង ២៧%នៃសំណុំរឿងដែលបានកកស្ទះ។

ជាមួយគ្នាក្រសួងបញ្ជាក់ថា សាលាដំបូងរាជធានី-ខេត្តដោយមានក្រុមការងារទាំង៤ និងលេខាធិការដ្ឋានរបស់គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត(គ.យ.ក.ស) ពិសេសការចូលរួមពីសំណាក់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្រ្តីរាជការនៃអង្គភាពរដ្ឋបាលនៃសាលាជម្រះក្ដី រួមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់នឹងដោះស្រាយការកកស្ទះសំណុំរឿងនៅតាមអង្គភាពបានចប់សព្វគ្រប់នៅត្រឹមដំណាច់ឆ្នាំ២០២០នេះ៕ Sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ