ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេស ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២២។ យោងតាមសេចក្ដីប្រកាសក្រសួងចុះថ្ងៃទី០៩ ខែកញ្ញាបានបញ្ជាក់ថា សាំងធម្មតាបានចុះមកត្រឹម៤,៤០០រៀលក្នុងមួយលីត្រ ចំណែកប្រេងម៉ាស៊ូតគឺចុះមកត្រឹម៥,២០០រៀលក្នុងមួយលីត្រ។

ជាការកត់សម្កាល់ សម្រាប់តម្លៃថ្មីនៃសាំងធម្មតានាពេលនេះគឺបានធ្លាក់ចុះចំនួន ៣០០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតក៏បានធ្លាក់ចុះចំនួន ៣០០រៀលក្នុងមួយលីត្រដូចគ្នា បើប្រៀបធៀបទៅនឹងតម្លៃលក់រាយកាលពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកញ្ញាកន្លងទៅ៕ SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ