លោក ទី ចំរើនកុសល មានតួនាទីជាអនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍រដ្ឋបាល អគ្គស្នងការនគរបាលជាតិ សំណូមពរដល់ម្ចាស់យានយន្តដែលបាន នឹងកំពុងបំពាក់ភ្លើងលម្អបំភ្លឺបែបនេះ ដោយលោកបានលើកឡើងថា« សូមមេត្តាដោះចេញវិញ ឬកុំប្រើប្រាស់ នៅលើដងផ្លូវសាធារណៈ ព្រោះវាពិតជារំខាន ចាំងភ្នែក និងបង្កគ្រោះថ្នាក់ដល់អ្នកបើកបរដទៃទៀត»។ 

ជាមួយគ្នានេះ លោកបន្តថា «ខ្ញុំសូមអំពាវនាវដល់នគរបាលចរាចរណ៍ផ្លូវគោកទូទាំងប្រទេស មេត្តាបង្ក្រាបចំពោះយានយន្តទាំងឡាយណាដែលបំពាក់ភ្លើងបំភ្លឺបន្ថែម ដូចមាននៅក្នុងរូបខាងក្រោមនេះ ដោយហេតុថា វាខុសទៅនឹងមាត្រា៣០ នៃច្បាប់ចរាចរណ៍ផ្លូវគោក និងត្រូវបានកំណត់ពិន័យដូចមានចែងនៅត្រង់ចំណុច ឆ មាត្រា៨ នៃអនុក្រឹត្យលេខ៣៩ អ.ន.ក្រ បក ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អ.ន.ក្រ បក ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ