ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ចំណូលពីការនាំចេញ ស្រូវ និងអង្ករ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២ ធ្វើឲ្យកម្ពុជាទទួលបានចំណូលចំនួន ៧០៥.១៤លានដុល្លារ។

យោងតាមរបាយការណ៍របស់  សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបរាប់ថា ការនាំចេញអង្ករ ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២២ បានចំនួន ៣៥០,៩០២តោន គិតជាទឹកប្រាក់ចំនួន ២១៨.១៧លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ កម្ពុជាបាននាំអង្ករ ចេញទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៦ប្រទេស និងបានបរិមាណអង្ករសរុបចំនួន ៣៥០,៩០២តោន។

សហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ការនាំចេញសរុបមានកំណើន១៣.២៤% បើប្រៀបធៀបទៅនឹងការនាំចេញ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នៅក្នុងរយៈពេល ៧ខែនេះដែរ អង្ករក្រអូបគ្រប់ប្រភេទ បាននាំចេញចំនួន៦៣.៦៤% អង្ករស ចំនួន៣២.៤២% អង្ករចំហ៊ុយចំនួន២.២៣% អង្ករសរីរាង្គចំនួន១.៧% និងអង្ករដំណើបបានចំនួន២៣តោន។

ជាមួយគ្នានេះ ក្នុងរយៈពេល៧ខែនេះដែរ កម្ពុជា ក៏បាននាំចេញស្រូវទៅប្រទេសវៀតណាម បានចំនួន១,៩៥០,៩៨៦តោន ដែលគិតជាទឹកប្រាក់ប្រមាណជា៤៨៧.២៤លានដុល្លារ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ