កោះតៃវ៉ាន់និងសហរដ្ឋអាមេរិក នឹងបើកកិច្ចចរចាពាណិជ្ជកម្មនៅថ្ងៃច័ន្ទនេះ អំពីពាណិជ្ជកម្មសេរីសតវត្សទី ២១
តៃប៉ិក៖ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបាននិយាយថា តៃវ៉ាន់ និងសហរដ្ឋអាមេរិក នឹងបើកកិច្ចចរចាពាណិជ្ជកម្មនៅថ្ងៃច័ន្ទនេះ ក្រោមក្របខ័ណ្ឌដែលបានព្រមព្រៀងថ្មីមួយ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី ២៧ ខែមិថុនាឆ្នាំ២០២២។
ការិយាល័យរបស់តំណាងពាណិជ្ជកម្មរងសហរដ្ឋអាមេរិក ដឹកនាំដោយ លោកស្រី Sarah Bianchi បាននិយាយថា លោកស្រីនឹងជួបជាមួយអ្នកចរចាពាណិជ្ជកម្មកំពូលរបស់កោះនេះ គឺ លោក John Deng ដើម្បីពិភាក្សាអំពីគំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្មសតវត្សទី ២១ ។គំនិតផ្តួចផ្តើមនេះត្រូវបានបង្ហាញក្នុងខែនេះ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋបាល លោក ចូ បៃដិន បានដកកោះដែលទាមទារដោយចិនពីផែនការសេដ្ឋកិច្ចផ្តោតលើអាស៊ីរបស់ខ្លួនដែលត្រូវបានរចនាឡើងដើម្បីប្រឆាំងនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ឬ IPEF ។
ជាងនេះទៀតសោដ លោក John Deng បានប្រាប់អោយដឹងថា តៃវ៉ាន់នៅតែសង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកមិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ដែលជាអ្នកផលិតគ្រឿងអេឡិចត្រូនិកដ៏សំខាន់នោះទេ ប៉ុន្តែបាននឹងកំពុងបង្កើនការចូលរួម ខណៈដែលប្រទេសចិនស្វែងរកការផ្តាច់ខ្លួនវាពីស្ថាប័នពិភពលោក៕ NR