ភ្នំពេញ៖ គិតត្រឹមរយៈពេល ៥ខែ ដើមឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ សម្រេចបានទឹកប្រាក់សរុបចំនួនប្រមាណ៣.៨៤ ប៊ីលានដុល្លារអាម៉េរិកកើនឡើង១៤.៥% បើធៀប នឹង រយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២១​ដែលមានទឹកប្រាក់៣.៣៥ប៊ីលានដុល្លារ។

 

យោងតាមរបាយការណ៍ការងាររបស់ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ ទទួលបាននៅថ្ងៃទី១០ កក្កដា ឆ្នាំ២០២២នេះ​ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងខែឧសភា ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ​ សម្រេច​បានទឹកប្រាក់សរុបចំនួន ​៩២៣.២លានដុល្លារ កើនឡើងជាង ២៤% បើធៀបនឹងខែមេសា ដែលមានទឹកប្រាក់ ៧៤​១.៥លានដុល្លារអា ក្នុងនោះ​ការនាំ​ចេញពីកម្ពុជាទៅថៃ មានតម្លៃ ៨៩.៨លានដុល្លារ ធ្លាក់ចុះ ១.១៤% ធៀបនឹងខែមុន ដែលតម្លៃ ៩០.៨លានដុល្លារ ។ ចំណែកការនាំចូលពីថៃ មានតម្លៃ ៨៣៣.៤លានដុល្លារ ធ្លាក់ចុះ ២៨.១% ធៀបនឹងខែមុន ដែលមានតម្លៃ ៦៥០.៧លានដុល្លារ។

 

ផលិតផលកសិកម្ម វត្ថុធាតុដើម ​ត្បូងថ្មមានតម្លៃ និងវាយនភណ្ឌ គឺជាប្រភេទទំនិញភាគច្រើនដែលថៃ​ បានទិញពី​កម្ពុជា ខណៈលក់មកឱ្យវិញផលិតផលសម្រេច​ដូចជា ត្រី សាច់ ម្ហូបអាហារ ​និងភេសជ្ជៈ ជីសរីរាង្គ ស៊ីម៉ង់ត៍ គ្រឿង​សំអាង គ្រឿងតុបតែងផ្ទះ ឧបករណ៍អេឡិចត្រូនិក រថយន្ត និងគ្រឿងបន្លាស់ សម្ភារៈការិយាល័យ និង​បរិក្ខាសំណង់ជាដើម៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ