តារាភាពយន្តហ្វីលីពីននាង Marian Rivera ឬ ប្រជាជនខ្មែរស្គាល់ថាម៉ារីម៉ា នៅថ្ងៃទី ២០ សីហា នេះបានបង្ហោះរូបថតមួយសន្លឹកដែលនាងថតជាមួយ ស្វាមីនៅប្រាសាទអង្គរវត្តប៉ុន្តែនាងបែរជាសរសេរថានៅប្រទេសថៃទៅវិញ ។ នាង Marian Rivera បានសរសរថា«When in Thailand» ។ 

ក្រោយទទួលបានការរិះគន់កែតម្រូវយ៉ាងច្រើនពីអ្នកប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុកនៅកម្ពុជាតារាភាពយន្តរូបនេះបានលុបរូបនេះចេញពី ទំព័រហ្វេសប៊ុក ។ ប៉ុន្តែមិនប៉ុន្មាននាទីផងនាង Marian Rivera បានបង្ហោះ រូបដដែលនេះម្តងទៀតជាមួយកំហុសដូចដើមគឺនាងនៅតែសរសរថា «When in Thailand» ដដែល ។

ក្រោយមកទើបនាងកែតម្រូវសំណេរមកសរសេរថា « Cambodia » ជាមួយនឹងការសុំអភ័យទោសពីអ្នកគាំទ្រកម្ពុជាចំពោះកំហុសរបស់ខ្លួននៅក្នុង ប្រអប់យោបល់ផងដែរ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ