ពិតជាភ្ញាក់ផ្អើល និងមោទនភាពដែលអតីតសិល្បករពីកម្ពុជា កញ្ញា បុស្បា ប៉ាន់ ទទួលបានចំណាត់ថ្នាក់លេខ១លើការប្រកួតតែងនិពន្ធបទចម្រៀងមួយនៅលើទឹកដីនៃសហរដ្ឋអាមេរិក។បុស្បា ប៉ាន់ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញតន្ត្រី និងនិពន្ធនៅសាកលវិទ្យាល័យ The New England Conservatory  នៅរដ្ឋប៊ូស្តុននៃសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ហើយពេលនេះនាងបាននិងកំពុងបន្តការសិក្សាលើថ្នាក់បណ្ឌិតលើជំនាញមួយនេះបន្ថែមទៀតទៀតផងដែរ។

នាងក្លាយជាយុវជនខ្មែរទីមួយដែលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតលើជំនាញផ្នែកនិពន្ធបទភ្លេងមកពីសហរដ្ឋអាមេរិក។កាន់តែធ្វើឲ្យគេចាប់អារម្មណ៍គឺក្រោយពីនាងបានដាក់ពាក្យចូលរួមប្រកួតនិពន្ធបទភ្លេងមួយដែលរៀបចំដោយវិទ្យាស្ថានតន្រ្តីអាស៊ីថ្មី (AANMI)។ តាមការប្រកាសលទ្ធផលនាងទទួលបានជ័យជម្នះ ក្នុងចំណាត់ថ្នាក់កំពូលគេក្នុងចំណោមបេក្ខជនជាច្រើនរូប។ ជាមោទភាពសម្រាប់ប្រទេសផងដែរដែលមានធនធានមនុស្សដ៏កម្រនិងលើកដំបូងបំផុតមិនធ្លាប់មាន។

បើយោងតាម គណនីយ Instagram កញ្ញា បុស្បា ប៉ាន់ បានរៀនរាប់និងអរគុណដល់ក្រុមគ្រួសារ មិត្តភក្តិ ជាពិសេសគឺគ្រូបង្រៀនរបស់នាង ដែលបានជួយជំរុញ គាំទ្រ និងជឿជាក់លើរូបនាង ទើប នាងអាចមកដល់កន្លែង ដែលជាចំណង់របស់នាងបាន។

កាលពី១០ ឆ្នាំមុន នាងធ្លាប់ធ្វើឲ្យកក្រើកក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីអន្តរជាតិជាច្រើនពិសេសកម្មវិធីតន្ត្រីមួយដ៏ធំនៅមុខប្រាសាទបាយ័ន។បុស្បាក៏ធ្លាប់បានសំដែងជាមួយតន្រ្តីករនិងអ្នករបាំដែលពូកែបំផុតនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែអាជីពនេះត្រូវបានបញ្ចប់នៅឆ្នាំ២០១១។ 

លើសពីនេះទៀត នាងបានទទួលអាហារូបករណ៍ ទៅសាលា Walnut Hill for the Arts (WHS) ដែលជាវិទ្យាល័យសំដែងសិល្បៈនៅបូស្តុនរដ្ឋMA កាលពីអំឡុងឆ្នាំ ២០១៣។ 

កញ្ញា បុស្បា ប៉ាន់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅឆ្នាំ ២០១៩ ដែលជាអនីតិ ជនក្នុ ងប្រវត្តិសាស្ត្រ។មុនពេលបញ្ចប់ការសិក្សាថ្នាក់និពន្ធតន្ត្រីនៅសហរដ្ឋអាមេរិកនាងធ្លាប់លើកឡើងអំពីការវិលត្រលប់មកកាន់ទឹកដីកំណើតសារជាថ្មីដើម្បីចូលរួមបណ្តុះបណ្តាលធនធានមនុស្សលើការនិពន្ធបទភ្លេង។ ក្នុងឆ្នាំនេះដែរនាងមានវ័យ២១ឆ្នាំហើយ និងកំពុងរស់នៅជួបជុំក្រុមគ្រួសារ រួមទាំងប្អូនប្រុស បង្កើតនាងដែលមាននិស្ស័យលើការលេងឧករណ៍តន្ត្រីផងដែរ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ