សួតបៃតង នៃទីក្រុងមុិកសុិកកូ ឈ្នះពានរង្វាន់ឧទ្យានមាស ធំជាងគេលើលោក
តើអ្នកដឹងទេ ទម្រាំហ្នឹងទទួលបានរហ័សនាមថា «សួតបៃតង» ឧទ្យាន Chapultepec ក្នុងក្រុងម៉ិកស៊ិកកូ ធ្លាប់ត្រូវគេចង់យកលុយរាបលានដុល្លារទៅវិនិយោគកែប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសដោយមានអាគារពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធបែបទំនើប តែចុងក្រោយគម្រោងទាំងនេះត្រូវបរាជ័យដោយសារតែគេគិតថា សំណង់អាគារ ឬការវិនិយោគទាំងនោះ វាបានផ្តល់ផលប្រយោគចំពោះតែបុគ្គល ឬសេដ្ឋកិច្ចប៉ុនណោះ តែផ្ទុយទៅវិញគឺវាបានបំផ្លាញបរិស្ថានយ៉ាងធ្ងន់ធ្ងរ។
ដោយសារការចាត់ទុកលុយមិនសំខាន់ស្មើតម្លៃបរិស្ថាន ទើបទីបំផុត ឧទ្យាន Chapultepec ទទួលពាន់រង្វាន់មាសធំជាងគេលើលោក។
ថ្វីត្បិតតែមានទំហំធំមែន តែឧទ្យាន Chapultepec ស្ថិតក្នុងលំដាប់ទី២ប៉ុនណោះ បន្ទាប់ពីឧទ្យាន Santiago Metropolitan Park នៅក្នុងប្រទេសឈីលី។តែយ៉ាងណាឧទ្យាន Chapultepec ត្រូវបានគេចាត់ទុកថាជាឧទ្យានធំនិងមានអ្នកទស្សនាច្រើនគេបំផុតនៅលើពិភពលោក។ ឧទ្យាន Chapultepec មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងម៉ិចស៊ីកូ ប្រទេសម៉ិកស៊ិក មានទំហំសរុបប្រមាណ១៦៩៥ហិចតា។ ចាប់តាំងពីឆ្នាំ១៩៤០រហូតមកដល់បច្ចុប្បន្ន ឧទ្យាន Chapultepec ត្រូវបានគេពិពណ៌នាថា នៅតែរក្សារចនាបទដូចដើម ពិសេសគឺព្រៃឈើ។ ក៏ប៉ុន្តែ ទន្ទឹមការខិតខំប្រឹងប្រែងអភិរក្ស ទីតាំងខ្លះនៃឧទ្យាន Chapultepec ធ្លាប់ត្រូវបានគេកត់ចូលក្នុងគម្រោងអភិវឌ្ឍន៍ឱ្យកា្លយជាទីក្រុងស៊ីវីល័យ តែគម្រោងទាំងនោះត្រូវបរាជ័យម្តងហើយម្តងទៀត។
ជារៀងរាលឆ្នាំមានភ្ញៀវទេសចរណ៍ប្រមាណ១៥លាននាក់ ចូលទស្សនាឧទ្យាន Chapultepec តែក្នុងនោះ រដ្ឋាភិបាលម៉ិកស៊ិកត្រូវចំណាយប្រាក់ចំនួន១០០លានដុល្លាររៀងរាល់ឆ្នាំដើម្បីថែរក្សាបរិស្ថានក្នុងឧទ្យាន។ ឧទ្យាននេះ មានសារមន្ទីរសំខាន់ៗជាច្រើន ក្នុងនោះក៏មានសួនសត្វដ៏ល្បីល្បាញ តំបន់ទឹកធ្លាក់និងតំបន់សម្រាប់ការតាំងពិពណ៌វប្បធម៌ មានសួនច្បារជាច្រើន វាលស្មៅពណ៌បៃតងជាមួយនឹងពូជរុក្ខជាតិជាច្រើនដែលគួរឱ្យចាប់អារម្មណ៍។
ឈ្មោះ Chapultepec មកពីភាសាណាវ៉ា ហើយមានន័យថាភ្នំនៃវាលស្មៅសត្វកណ្តូប។ឧទ្យាន Chapultepec ចែកចេញជាបី ផ្នែក ។ផ្នែកទី១ គឺPrimera Seccion: សារមន្ទីរប្រវត្តិសាស្ត្រជាតិ សារមន្ទីរជាតិផ្នែកបុរាណ សារមន្ទីរសិល្បៈទំនើបតាម៉ៃអូមូអ៊ីម និងបឹងសិប្បនិម្មិតមួយជាមួយនឹងទូកជួលសម្រាប់ទាក់ទាញផ្សេងៗទៀត ផ្នែកទីពីរមានសួនកម្សាន្តដ៏ធំមួយគឺ La Feria de Chapultepec Mágico សារមន្ទីរជាសម្រាប់កុមារ ប្រភពទឹកដ៏គួរអោយចាប់អារម្មណ៍ជាច្រើននិងទីតាំងសម្តែងសិល្បៈជាសាធារណៈ ផ្នែកទី៣Tercera Seccion:គឺ តំបន់ធម្មជាតិដែលមានតំបន់ព្រៃនិងសត្វព្រៃ។
សម្រាប់ផ្នែកដែលមានការពេញនិយម និងចូលចិត្តទៅសម្រាប់ភ្ញៀវទេសចរណ៍បំផុតនោះ សួនសត្វ Alfonso Herrera វាស្ថិតនៅក្នុងផ្នែកទី៣នៃឧទ្យាន វាជាជម្រករបស់សត្វជិត 2000 ក្បាល។សួនសត្វនេះជាប់ទាក់ទងនឹងគម្រោងអភិរក្សជាច្រើនដែលគួរអោយកត់សំគាល់ជាពិសេសនៅក្នុងកម្មវិធីបង្កាត់ពូជនៃប្រភេទសត្វផ្សេងៗគ្នារួមមានទន្សាយភ្នំភ្លើង សត្វខ្លាឃ្មុំ សត្វតោ ខ្លាឃ្មុំ រួមទាំងសត្វកម្រជាច្រើនប្រភេទទៀត។ក្នុងនោះឧទ្យាននេះ នេះបានផ្តលប្រយោជន៍ជាច្រើន តាមរយៈការផ្តល់ទីតាំងអោយពលរដ្ឋអាចលក់ដូរ ម្ហូបអាហារ ដែលមានជាច្រើនជម្រើស ព្រមទាំងមានលក់វត្ថុអនុស្សាវរីយ៍ដែលជាផលិតផលក្នុងស្រុកថែមទៀតផង។
ភាពល្អឥតខ្ចោះបែបនេះហើយទើប ឧទ្យាន Chapultepec នៃទីក្រុងម៉ិកស៊ីកូបានទទួលពានរង្វាន់មាសជាឧទ្យានទីក្រុងធំទូលាយអន្តរជាតិដោយសមាគមន៍ឧទ្យានទីក្រុងពិភពលោក ។ហើយសមាគមន៍នេះបានដាក់ឈ្មោះឧទ្យាននេះថា“ ព្រៃទីក្រុងល្អបំផុតនៅ លើពិភពលោក”ពានរង្វាន់នេះពិចារណាលើកត្តាដូចជាប្រវត្តិសាស្ត្រប្រវត្តិសាស្ត្រវប្បធម៌និងបរិស្ថាន។ ពានរង្វាន់ឧទ្យានទីក្រុងធំទូលាយអន្តរជាតិបានផ្តល់ឱ្យដោយផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន ៤ ដែលរួមមាន៖ ទី១រចនានិងប្លង់សួនទី២លក្ខណៈពិសេសនិងគ្រឿងបរិក្ខារ ទី៣ ការការពារនិងការចូលរួម ទី៤ការគ្រប់គ្រងនិងថែទាំឧទ្យាន។
កម្មវិធីពានរង្វាន់ឧទ្យានទីក្រុងធំជាអន្តរជាតិគឺជាធាតុដ៏សំខាន់មួយក្នុងការលើកកម្ពស់អត្ថប្រយោជន៍នៃឧទ្យានទីក្រុងនៅជុំវិញពិភពលោកនិងដើម្បីបញ្ជាក់ពីការអនុវត្តល្អបំផុតក្នុងការថែរក្សាបរិស្ថានបៃតងក្រុង ។ឧទ្យាន Chapultepec ត្រូវបានពលរដ្ឋនៃប្រទេសម៉ិកស៊ិក ចាត់ទុកថាជាសួតនៃទីក្រុងរបស់ប្រទេសម៉ិកស៊ិក ដែលមិនអាចយកលុយទៅទិញ ឬដោះដូរបាននោះឡើយ៕