(ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២​២នេះ​ មានកំណើន៤.៥ភាគរយ និងឆ្នាំ២០២៣ មានកំណើនរហូតដល់៥.៨ភាគរយ។ នេះបើតាម​របាយកា​រណ៍របស់ World Bank នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។

 លោក ដេវីដ ម៉ាល់ប៉ាស់ ប្រធានក្រុមធនាគារពិភពលោក បានថ្លែងថា សង្គ្រាមនៅក្នុងប្រទេ​ស​អ៊ុយ​​ក្រែន, វិធានការបិទខ្ទប់នៅក្នុងប្រទេសចិន, ការបន្ទុចបង្អាក់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងហានិភ័​យនៃអតិ​ផរ​ណា រួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ច កំពុងតែសង្កត់កំណើនសេដ្ឋកិច្ចមិនឲ្យងើបរួច។ ប្រទេ​សជាច្រើននឹងគេចមិនផុតពីដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ចឡើយ។

 

លោក ម៉ាល់ប៉ាល់ បានបន្ដទៀតថា ជាទីផ្សារសម្លឹងទៅមុខ ដូច្នេះអ្វីដែលជាកិច្ចការបន្ទាន់នោះ គឺត្រូ​វជំរុញផលិតកម្មឲ្យសកម្មថែមទៀត ហើយច្រៀងវាងឲ្យបាននូវការដាក់របារពាណិជ្ជកម្ម។ ការផ្លាស់ប្ដូរ ក្នុងគោលនយោបាយផ្នែកសារពើពន្ធ, រូបិយវត្ថុ, អាកាសធាតុ និងបំណុល ក៏កិច្ចការចាំបាច់ត្រូវធ្វើដែរ ដើម្បីប​ង្ការឲ្យបាននូវការបែងចែកធនធានមិនចំគោលដៅ និងវិសមភាព។

 សូមជម្រាបថា កាលពីដើមខែមករា ឆ្នាំ២០២២ ធនាគារពិភពលោក ក៏បានព្យាករណ៍កំណើន​សេ​ដ្ឋកិច្ចកម្ពុជា មានកំណើន ដូចនាពេលបច្ចុប្បន្ននេះផងដែរ ដោយនៅក្នុងឆ្នាំ២០២២ មានការកើនឡើ​ង​៤.៥% និងឆ្នាំ២០២៣ មានការកើនឡើង៥.៨% ខណៈដែលមានការស្តារសេដ្ឋកិច្ច ក្នុងស្រុក​ល្អប្រសើរ៕SP

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ