ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន ៤ទៀត សរុបទុនវិនិយោគជាង ៨លានដុល្លារ  ហើយអាចបង្កើតការងារ បានជាច្រើនកន្លែង ផងដែរ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ CDC បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-Xiantong Wire and Cable Co., Ltd.គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង ខ្សែកាប និងរឡូ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៨០នាក់។

២-Neutralize (Cambodia) Industrial Co., Ltd.គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១០០នាក់។

៣-Cambodian Longwan Light Industry Co., Ltd.គម្រោងបង្កើតរោងចក្រផលិតកាបូប និងស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៨០នាក់។ 

៤-LUUS KH CO., LTD.គម្រោងបង្កើតរោងចក្រផលិត និងដំឡើងគ្រឿងបង្គុំ និងឧបករណ៍បរិក្ខារចម្អិនអាហារសម្រាប់ពាណិជ្ជកម្ម  ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគប្រមាណ ១,៤លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៨០នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ