ភ្នំពេញ ៖ និន្នាការនាំចេញអង្កររបស់កម្ពុជា ទៅកាន់អឺរ៉ុបបានស្ទុះឡើងវិញ ក្រោយការកំណត់យកពន្ធលើអង្ករនាំចូលពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុប រយៈ៣ឆ្នាំបញ្ចប់សុពលភាព កាលពីខែមករា ឆ្នាំ២០២២កន្លងមកនេះ។

របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា នៅរយៈពេល៥ខែឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ ខែឧសភា កម្ពុជានាំចេញអង្ករទៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបចំនួន ២៣ប្រទេស បានចំនួន ៨៨ ១៦៧ តោន ឬស្មើនឹង ៣១% មានកំណើនចំនួន ៤៩.២៦% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

សូមរំលឹកថា គណៈកម្មការអឺរ៉ុប កាលពីឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ តទៅអឺរ៉ុបនឹងកំណត់យកពន្ធលើអង្ករនាំចូលពីកម្ពុជា និងមីយ៉ាន់ម៉ា ដោយឆ្នាំទី១ គឺឆ្នាំ២០១៩ យកពន្ធ ក្នុងតម្លៃ១៧៥អឺរ៉ូ ឬស្មើនឹងប្រមាណ២០០ដុល្លារអាមេរិក ក្នុងអង្ករមួយតោន។ នៅឆ្នាំទី២ កំណត់យកពន្ធមកនៅត្រឹម១៥០អឺរ៉ូ ឬស្មើនឹងជាង១៧០ ដុល្លារអាមរិក និងឆ្នាំទី៣ ការយកបានថយចុះមកនៅ១២៥អឺរ៉ូ ឬស្មើនឹងជាង១៤០ដុល្លារអាមេរិកក្នុងមួយតោន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ