អន្តរជាតិ៖ ទង់ជាតិហ្វាំងឡង់ត្រូវបានលើកឡើងជាលើកដំបូង នៅឯទីស្នាក់ការរបស់អង្គការសម្ពន្ធមិត្តយោធា «ណាតូ» ស្ថិតក្នុងរដ្ឋធានីរបស់ប្រទេសប៊ែលហ្សិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី ០៥ មេសា ២០២៣។
ប្រទេសនេះបានចូលរួមជាផ្លូវការ ជាមួយសម្ព័ន្ធភាពមួយនេះ ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងការតម្រឹមជាប្រវត្តិសាស្ត្រនៃការការពាររបស់អឺរ៉ុប ដែលបានទាក់ទាញការព្រមានខឹងសម្បារអំពី "វិធានការណ៍នេះ" ពីសំណាក់វិមានក្រឹមឡាំង។
ប្រតិបត្តិការយោធារបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីឆ្នាំមុន បានធ្វើឱ្យប៉ះពាល់ដល់ទិដ្ឋភាពសន្តិសុខរបស់អឺរ៉ុប និងបានជំរុញឱ្យប្រទេសហ្វាំងឡង់ និងស៊ុយអែតដែលជាអ្នកជិតខាងរបស់ខ្លួន ទម្លាក់ចោលការមិនចូលបក្សសម្ព័ន្ធយោធាជាច្រើនទសវត្សរ៍៕