មើលវីដេអូហើយទើបដឹងថាឈឺចាប់ប៉ុណ្ណា! ឪពុកស្រវឹងប្រើអំពើហិង្សាលើកូនស្រីដូចសត្វតិរច្ឆាន នៅខេត្តស្វាយរៀង...(មានវីដេអូ)
4 ឆ្នាំ មុន
ស្វាយរៀង៖ នៅព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០នេះ មានការភ្ញាក់ផ្អើលមួយទៀតហើយ ដោយឪពុកបានប្រើហិង្សាលើកូនស្រីដូចសត្វតិរ ច្ឆាន នៅខេត្តស្វាយរៀង។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ«Bee Nang Sad»បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក។
តាមរយគណនីខាងលើបានសរសេររៀបរាប់ថា «ខ្ញុំសូមអោយខាងច្បាប់ជួយរកយុត្តិ ធម៌អោយប្អូនស្រីខ្ញុំផងចុះ។ ព្រោះឪពុកក្មេងស្រីនេះ បានបង្កបញ្ហាដល់គ្រួសារជាច្រើនលើកច្រើនសារ។មកពីផឹកស៊ីម្តងៗតែងរករឿងប្រពន្ធវាយធ្វើបា បប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបានសម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ។ ឥឡូវនេះធ្វើបាបប្អូនស្រីខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបានព្រោះខ្ញុំជាស្រីមិនហ៊ានទេ បានត្រឹមលួ ចថតទុកជាភស្តុតាងជូនដល់លោកអ្នកខាងច្បាប់ជួយដោះស្រាយប៉ុណ្ណោះ។ តើអំពើគាត់នេះសមជាឪពុកគេទេ បងប្អូនជួយមើលហើយគិតតាមការគួរផង»។