ប្រូម៉ូសិនពិសេស 3 in 1 !!!! ប្រញាប់ឡើង ទិញមួយបានដល់ទៅបីក្នុងតំលៃ ត្រឹមតែ ១០០០០៛ ប៉ុណ្ណោះ ពីហាង ឌីលុច្ស ឆីកខិន ទាំងពីរសាខា
ភ្នំពេញ ៖ ដើម្បីអបអរសាទការបើកដំណើរការឡើងវិញរបស់ហាងឌីលុច្ស ឆីកខិន ទាំងពីរសាខា ! ចាប់ពីថ្ងៃទី ២៤ ខែឧសភា រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ហាង ឌីលុច្ស ឆីកខិន (Deluxe Chicken) យើងខ្ញុំ មានការផ្ដល់ជូនប្រូម៉ូសិនពិសេសដល់អតិថិជន ដោយលោកអ្នកគ្រាន់តែចំណាយត្រឹមតែ ១០០០០រៀលប៉ុណ្ណោះ នឹងទទួលបាន ភ្លៅមាន់បំពងពិសេស ប៊ឺហ្គឺរសាច់មាន់ រួមជាមួយ កូកាកូឡាមួយកែវ ភ្លាមៗ ។ ប្រញាប់កម្ម៉ង់អីលូវនេះទាំងអស់គ្នា ដើម្បីទទួលបានការផ្ដល់ជូនជាពិសេសជាមួយនិងរស់ជាតិតែមួយគ្មានពីរពីកោះតៃវ៉ាន់។
អតិថិជនអាចទទួលបានការផ្ដល់ជូនជាពិសេសដោយគ្រាន់តែធ្វើការកម៉្មង់តាមរយៈលេខទូរស័ព្ទរបស់ហាង 092 5858 83 / 016 58 58 83 ដោយផ្ទាល់ទាំងពីរសាខា។
ហាង ឌីលុច្ស ឆីកខិន មានចំនួន២សាខា ដូចជា ៖ សាខាទី១ នៅផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ចំណែក សាខាទី២ នៅតាមបណ្ដោយផ្លូវលេខ៦៣ កែងផ្លូវលេខ៤៦២ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អ្នកគ្រប់គ្រង ហាង ឌីលុច្ស ឆីកខិន ទាំងពីរសារខា បានថ្លែងប្រាប់ក្រុមការងារ NP News នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ថា «ហាងយើងខ្ញុំផ្ដោតសំខាន់ទៅលើគុណភាពពោលគឺបានយកចិត្តទុកដាក់លើគ្រប់ដំណាក់កាល ចាប់ពីជ្រើសរើសវត្ថុធាតុដើមដែលមានគុណភាព ជាមួយការចម្អិនយ៉ាងយកចិត្តទុកដាក់ដើម្បីធានាឲ្យបាននៅរស់ជាតិនិងអនាម័យជូនដល់អតិថិជន លើសពីនេះទៅទៀតយើងខ្ញុំមាន រូបមន្តពិសេសពីកោះតៃវ៉ាន់ ធ្វើឱ្យអតិថិជនទទួលទានម្ដងហើយតែងតែនឹកឃើញចង់ទទួលទានម្ដងទៀត។ កត្តាខាងលើនេះហើយដែលហាងយើងខ្ញុំមានអតិថិជនគាំទ្រច្រើនរហូតមកដល់បច្ចុប្បន្ននេះ ។
អ្នកគ្រប់គ្រងបន្ដទៀតថា ហាង ឌីលុច្ស ឆីកខិន ទាំងពីរសារខានេះ បានគោរពតាមគោលការណ៏ណែរនាំរបស់ក្រសួងសុខាភិបាលយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងគោលបំណងដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។ រាល់បុគ្គលិកទាំងអស់ដែលបម្រើការងារក្នុងហាង មានការពាក់ម៉ាស់ របាំងមុខ ពាក់ស្រោមដៃយ៉ាងត្រឹមត្រូវ ជាពិសេស បាញ់អាកុលសំលាប់មេរោគ ជាប់ជាប្រចាំ។
សូមបញ្ជាក់ថា ប្រេន (Brand) ឌីលុច្ស ឆីកខិន បានទិញពីកោះតៃវ៉ាន់ តាំងពីឆ្នាំ២០១៥ ហើយគ្រឿងផ្សំ ក៏ទិញពីកោះតៃវ៉ាន់ ជាពិសេសនោះ ឌីលុច្ស ឆីកខិន យករស់ជាតិដើម ពីកោះតៃវ៉ាន ផងដែរ៕