ក្ដៅៗ!! នារីម្នាក់ដែលជាប្រពន្ធទ្រាំការឈឺចាប់ជិត១ឆ្នាំ សម្រេចទម្លាយរឿងប្ដី និងលេខារបស់ប្ដី
4 ឆ្នាំ មុន
បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ « Rorth Rany» នៅថ្ងៃ២៨ ខែសីហា ឆ្នាំ២០២០ នេះបានបង្ហោះរូបភាពជាច្រើនសន្លឹកនឹងសរសេររៀបរាប់ការឈឺចាប់មួយចំនួនថា៖ «បងប្អូន សូមបង្ហាញជូន ស្រីមានពូជមានអំបូរ តែឥតកេរ្ត៍ខ្មាស ខ្វះប្តីពួនស៊ីក្រោមក្លៀកខ្ញុំទាំងប្រុសទាំងស្រីស្មើរគ្នា តាមដឹងជិតមួយឆ្នាំ។ ខ្ញុំពោះធំរងទុក្ខលំបាក ស្ទើរគ្មានសល់ជីវិត រហូតបាត់បង់កូនទាំងមិនគ្រប់ខែ គេយកពេលទៅកំដរស្រីក្រៅ។ ស្រីនេះជាលេខាប្តីខ្ញុំ ប្រព្រឹត្តសាហាយស្មន់ ទាំងដឹងថាគេមានគ្រួសារហើយ ថែមទាំងមុខក្រាស់ចេញចូលធ្វើការគ្មានញញើតខ្មាស់អៀនទៀត។ សូមបងប្អូនទទួលដឹងលឺ ជួយឲ្យល្បីទាំងអស់គ្នាផង!
ខ្ញុំបាន call ផ្តល់ដំណឹងប៉ាម៉ាក់គាត់រួចហើយ ឲ្យបានដឹងឮទាំងអស់គ្នា និងប្រដៅកូនគាត់ផង!»។