រុស្ស៊ី៖ ប្រេសិតប្រចាំនៅទីក្រុង Minsk របស់រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ីនឹងផ្លាស់ទីអាវុធនុយក្លេអ៊ែរតាកទិករបស់ខ្លួនទៅជិតព្រំដែនភាគខាងលិចប្រទេសបេឡារុស ដោយដំឡើងអាវុធទាំងនេះនៅច្រកចូលរបស់សម្ព័ន្ធយោធាណាតូ ក្នុងចំណាត់ការមួយដែលទំនងជាបង្កើនការប្រឈមមុខដាក់គ្នារបស់ទីក្រុងមូស្គូ ជាមួយប្រទេសលោកខាងលិច។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ០៣ មេសា ២០២៣។

នៅក្នុងសញ្ញានុយក្លេអែររដ៏ច្បាស់បំផុតក្នុងចំណោមសញ្ញានុយក្លេអែរបស់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមវាយលុកនៅអ៊ុយក្រែនកាលពី ១៣ខែមុន ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃទី២៦ ខែមីនាថា រុស្ស៊ីនឹងដាក់ទីតាំងអាវុធនុយក្លេអ៊ែរតាកទិកនៅប្រទេសបេឡារុស។ 

ប្រទេសជិតខាងទាំងពីរគឺជាផ្នែកផ្លូវការនៃ «រដ្ឋសហព័ន្ធ» ហើយបានពិភាក្សារយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីធ្វើសមាហរណកម្មបន្ថែមទៀត ជាដំណើរការមួយដែលបានពន្លឿនបន្ទាប់ពីទីក្រុង Minsk បានអនុញ្ញាតឱ្យទីក្រុងមូស្គូប្រើប្រាស់ទឹកដីប្រទេសបេឡារុស ដើម្បីបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន។ 

លោក Boris Gryzlov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសបេឡារុសបានប្រាប់ទូរទស្សន៍រដ្ឋបេឡារុសថា សព្វាវុធនឹងត្រូវបានផ្លាស់ទីចូលទៅកាន់ព្រំដែនភាគខាងលិចនៃរដ្ឋសហព័ន្ធរបស់យើង ហើយនឹងបង្កើនលទ្ធភាពក្នុងការធានាបានសន្តិសុខ។ នេះនឹងត្រូវបានធ្វើ ទោះបីជាមានសំឡេងរំខាននៅក្នុងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ដោយ។

គួរបញ្ជាក់ផងដែរថា បេឡារុសមានព្រំប្រទល់ខាងជើងជាប់ជាមួយប្រទេសលីទុយអានី និងឡាតវី និងភាគខាងលិចជាមួយប្រទេសប៉ូឡូញ ដែលផ្នែកទាំងអស់ជាស្លាបភាគខាងកើតរបស់សម្ព័ន្ធយោធាណាតូ ដែលត្រូវបានពង្រឹងដោយកងទ័ព និងយុទ្ធោបករណ៍បន្ថែមទៀត បន្ទាប់ពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ