បរទេស៖ ចិននៅតែនាំចូលប្រេងឆៅច្រើនជាងគេពីអារ៉ាប៊ីសាអូឌីតឆ្នាំមុននេះបើតាមស្ថិតិដែលបានចេញជាផ្លូវ ការ ខណៈដែលរុស្ស៊ីជាជើងឯករង ប៉ុន្តែបរិមាណនៃការជួញដូរប្រេងកើនឡើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Dailynews នៅថ្ងៃ២៣ មករា ២០២៣។

ការិយាល័យគយកណ្តាលរបស់ប្រទេសចិនបានបង្ហាញស្ថិតិពីការនាំចូល ប្រេងឆៅក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ហើយជាលទ្ធិផលបានបង្ហាញថាការនាំចូលដ៏ធំបំផុតពីអារ៉ាប៊ីសាអូឌីតនៅតែជាលំដាប់ទីមួយ ដែលមានចំនួន ៨៧.៤៩ លានតោន ឬជាមធ្យម ១.៧៥ លានបារ៉ែលក្នុងមួយថ្ងៃ។

ចំនួននៃការនាំចូលដ៏ច្រើននេះ ខណៈពេលដែលប្រទេសរុស្ស៊ីជាលំដាប់រងជាប្រទេសជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងការដឹកជញ្ជូនប្រេងឆៅមកកាន់ចិន ដែលមានកំណត់ត្រា ៨៦.២៥ លានតោន កើនឡើង ៨ ភាគរយធៀបនឹងឆ្នាំ ២០២១ ឬជាមធ្យម ១.៧២ លានបារ៉ែលក្នុងមួយថ្ងៃ។

យ៉ាងណាមិញ រដ្ឋាភិបាលក្រុងប៉េកាំង ឬរោងចក្រចម្រាញ់ដែលគាំទ្រដោយមជ្ឈិម បានធ្វើការកាត់បន្ថយការទិញប្រេងឆៅរបស់រុស្ស៊ីយ៉ាងខ្លាំង ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២មក ដោយគេជឿថាចិនធ្វើនេះដើម្បី ចៀសវាងការប៉ះពាល់ដោយទណ្ឌកម្មរបស់អាមេរិក៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ