សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញបួងសួងសុំសេចក្ដីសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី នៅឯជើងភ្នំប្រាសាទបាណន់
2 ឆ្នាំ មុន
បាត់ដំបង ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្ដីសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅឯជើងភ្នំប្រាសាទបាណន់ ស្រុកបាណន់ ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ក្នុងពិធីបួងសួងនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ យុវជន យុវនារី ដូនជី យាយជី ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ផងដែរ៕