បរទេស៖ ដូនជី ជនជាតិបារាំង លូស៊ីឡេ រ៉េដន់ (Lucile Randon) ដែលមានអាយុចំណាស់ជាងគេបំផុតលើពិភពលោកបានទទួលមរណភាព ក្នុងអាយុ ១១៨ ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៨ មករា ២០២៣។

លោកយាយ Randon បានកើតនៅភាគខាងត្បូងប្រទេសបារាំង នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៩០៤ នៅពេលដែលសង្គ្រាមលោកលើកទី ១ នៅសល់មួយទសវត្សរ៍ទៀត។ តំណាងរបស់លោកស្រី គឺលោក ដេវីដ តាវ៉េឡា (David Tavella) បាននិយាយថា លោកស្រីបានស្លាប់ ក្នុងការដេកនៅផ្ទះថែទាំរបស់លោកស្រី ក្នុងទីក្រុង ទូ ឡន (Toulon)។

ស្ថាប័ន ហ្គីណេស វើល រីខត (Guinness World Records) បានទទួលស្គាល់ជាផ្លូវការនូវឋានៈរបស់លោលស្រី ក្នុងខែមេសា ឆ្នាំ២០២២ ជាមនុស្សមានវ័យចំណាស់ជាងគេ លើពិភពលោក។

គួររម្លឹកផងដែរថា លោកស្រី បានធំធាត់នៅក្នុងគ្រួសារប្រូតេស្តង់ ជាក្មេងស្រីតែម្នាក់ក្នុងចំណោមបងប្អូនបីនាក់ដែលរស់នៅក្នុងទីក្រុងអាឡេស ភាគខាងត្បូង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ