ថៃចាប់ផ្តើមការចរចាជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប ដើម្បីអភិវឌ្ឍន៍ការវិនិយោគ សេវាកម្ម និងពាណិជ្ជកម្ម
បាងកក៖ រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោកស្រី Jurin Laksanawisit មានផែនការចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសមាគម ក្នុងប្រទេសអៀរឡង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bangkok Post នៅថ្ងៃទី២០ មិថុនា ២០២២។
លោកស្រី Auramon បាននិយាយថា «សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (Efta) គឺជាគោលដៅមួយក្នុងចំណោមគោលដៅរបស់ប្រទេសថៃសម្រាប់ FTA ខណៈដែលក្រុមនេះបានអនុម័តគោលនយោបាយពាណិជ្ជកម្មសេរី និងមានកម្រិតខ្ពស់ នៃអំណាចទិញ និងកម្លាំងសេដ្ឋកិច្ច។ ពួកគេគឺជាអ្នកដឹកនាំក្នុងការច្នៃប្រឌិត និងបច្ចេកវិទ្យា បន្ថែមពីលើការមានអ្នកវិនិយោគសំខាន់ៗ »។
ការសិក្សាមួយបានរកឃើញថា FTA ជាមួយ Efta នឹងជួយបង្កើនអានុភាព និងការប្រកួតប្រជែងរបស់ប្រទេសថៃសម្រាប់ផលិតផល និងសេវាកម្មថៃនៅក្នុងប្លុក ក៏ដូចជាទាក់ទាញអ្នកវិនិយោគ ដែលមានឯកទេសខាងបច្ចេកវិទ្យាខ្ពស់ និងការច្នៃប្រឌិតមកប្រទេសថៃ។
គួរបញ្ជាក់ថា ការនាំចេញរបស់ថៃទៅកាន់ Efta នឹងកើនឡើង ៣៨% ដល់ ២៦២ លានដុល្លារ ខណៈដែលការនាំចូលពី Efta នឹងកើនឡើង ១៤.៨% ដល់ ២១០ លានដុល្លារ ៕