ភ្នំពេញ ៖ ស្គាល់ Gamer ស្រីស្អាតស្រុកខ្មែរអត់? Henaa Gaming មែន? បើនិយាយពី Gamer ល្បីឈ្មោះអ្នកណាៗក៏ស្គាល់ Henaa Gaming ដែរ។ គាត់មានអ្នកគាំទ្ររហូតដល់ទៅជិត 760K នៅលើទំព័រ Facebook «Henaa Gaming»។ បើគេនិយាយដល់អ្នកលេងហ្គេមឆ្នើមនៅកម្ពុជា គេប្រាកដជានឹកដល់ Henaa មុនគេ។

ទឹកដៃនៃការលេងហ្គេមដ៏ឆ្នើមរបស់គាត់ពិតជាមានភាពល្បីល្បាញជាមួយនឹងភាពស្វាហាប់ របស់គាត់ បានធ្វើឱ្យទាក់ទាញយុវវ័យ និង Gamer ជាច្រើនទស្សនា និងទទួលបានចំនួន View មិនតិចនោះទេ។ ប៉ុន្តែការសម្រេចបានជោគជ័យនេះ មិនមែនជារឿងងាយស្រួលនោះទេ តាមការលើកឡើងរបស់ Henaa។

Henaa បានបន្តថា «ការក្លាយជា Gamer ដែលជាស្ត្រី គឺមិនមែនជារឿងងាយឡើយ ព្រោះមិនមានស្ត្រីច្រើននៅក្នុងវិស័យនេះទេ។ ប៉ុន្តែអ្វីដែលជំរុញទឹកចិត្តខ្ញុំឱ្យបន្តដំណើរទៅមុខទៀត គឺស្នាមញញឹម ពេលវេលាដ៏ល្អ និងទំនាក់ទំនងដ៏រឹងមាំរបស់អ្នកលេងហ្គេមដូចគ្នា និងអ្នកគាំទ្រដែលតែងតែផ្តល់កម្លាំងចិត្តដល់ខ្ញុំ»។

ការខិតខំប្រឹងប្រែង ការមានភាពជឿជាក់ ការមានមហិច្ឆតា និងការឆ្ពោះទៅរកក្តីសុបិន្តរបស់ខ្លួន ធ្វើឱ្យ Henaa ក្លាយជាទូតសុច្ឆន្ទៈរបស់ ភេសជ្ជៈ ថាំស៍ អាប់ ឆាច «Thums Up ChargedTM» ដែលជាភេសជ្ជៈជំនួយស្មារតី ពីក្រុមហ៊ុន ខេមបូឌា បេវេរេជ ខមប៉ានី លីមីធីត (កូកា-កូឡា)។ ជាមួយការគាំទ្រពី ភេសជ្ជៈ ថាំស៍ អាប់ ឆាច Henaa គ្រោងពង្រីកប្រជាប្រិយភាពរបស់គាត់ថែមមួយកម្រិតទៀត។

នៅក្នុងថ្ងៃសម្ពោធភេសជ្ជៈ ថាំស៍ អាប់ ឆាច «Thums Up ChargedTM» កាលពីដើមខែសីហានេះ Henna បានបកស្រាយពីហេតុផលដែលនៅពីក្រោយការក្លាយជាទូតសុច្ឆន្ទៈ (BA) របស់ភេសជ្ជៈ ថាំស៍ អាប់ ឆាច «Thums Up ChargedTM»។ នៅពេលសួរថា តើអ្នកចូលចិត្ត ភេសជ្ជៈ ថាំស៍ អាប់ ឆាច Thums Up ChargedTM ត្រង់ណា? Henaa បានឆ្លើយតបដោយមិនស្ទាក់ស្ទើរថា «ខ្ញុំចូលចិត្តត្រង់ថាភេសជ្ជៈថ្មីមួយនេះ ផ្តល់នូវជម្រើសរសជាតិពីរដែលខ្ញុំចូលចិត្ត! កាន់តែភ្លក់ កាន់តែចូលចិត្ត។ វាមិនត្រឹមតែជាភេសជ្ជៈថ្មីនោះទេ ពេលខ្ញុំផឹក វាធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ស្វាង ហើយអាចឱ្យខ្ញុំបន្តការងារដែលមានក្នុងកាលវិភាគប្រចាំថ្ងៃដ៏មមាញឹករបស់ខ្ញុំ។ ម៉ាកយីហោនេះ គឺជាផលិតផលថ្មីពីក្រុមហ៊ុន កូកា-កូឡា ដែលជាក្រុមហ៊ុនភេសជ្ជៈដ៏ធំបំផុតមួយលំដាប់ពិភពលោក ផ្តល់ផលិតផលគុណភាពលំដាប់ពិភពលោក»។

Henaa បានបន្តទៀតថា ការក្លាយជា ទូតសុច្ឆន្ទៈ (BA) នៃម៉ាកយីហោពិភពលោក តែងតែជាក្តីស្រមៃមួយរបស់ខ្ញុំ ហើយខ្ញុំបានលើកទឹកចិត្តអ្នកផ្សេងទៀត ជាពិសេសយុវជនជំនាន់ថ្មី (Gen Z) ឱ្យបន្តរក្សានូវចំណង់ចំណូលចិត្តរបស់ពួកគេ និងស្វែងរកប្រភពនៃការលើកទឹកចិត្តដើម្បីឆ្ពោះទៅរកក្តីស្រមៃ ដូចទៅនឹងភេសជ្ជៈ ថាំស៍ អាប់ ឆាច  Thums Up ChargedTM ដែលគាំទ្រ និងជំរុញគាត់ឱ្យដើរតាមសុបិន្តរបស់គាត់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ