បំណែកសាកសព និងការចាប់ជំរិត បានកើតឡើងនៅថ្ងៃបោះឆ្នោត ក្នុងប្រទេសម៉ិកស៊ិក
ម៉ិកស៊ិក៖ អាជ្ញាធរមូលដ្ឋានបាននិយាយថា ក្បាលរបស់បុរសម្នាក់ត្រូវបានប្រទះឃើញនៅឯស្ថានីយ៍បោះឆ្នោតមួយនៅឯព្រំដែននៃទីក្រុង Tijuana កាលពីថ្ងៃអាទិត្យ ជាមួយនឹងថង់ប្លាស្ទិចដែលពោរពេញទៅដោយអាវៈយវៈផ្សេងទៀតនៃរាងកាយ ក៏ត្រូវបានគេរកឃើញនៅក្បែរនោះ ខណៈដែលប្រជាជនម៉ិចស៊ិកូគពុងធ្វើការបោះឆ្នោតនៅទូទាំងប្រទេស សម្រាប់ពាក់កណ្ដាលត្រីមាស។
អាជ្ញាធរបាននិយាយថា បុរសម្នាក់បានរត់គេចខ្លួន ប៉ុន្តែពួកគេមិនបានបញ្ជាក់ថាតើគាត់ត្រូវបានចាប់ខ្លួនឬអត់នោះទេ។ ពួកគេបាននិយាយទៀតថា ពួកគេបានរកឃើញថង់ប្លាស្ទិចដែលមានបំណែកសពរបស់មនុស្ស និងដៃដែលដាច់នៅក្នុងតំបន់នោះ។
ជាក់ស្តែង គេមិនទាន់ដឹងច្បាស់ទេ ថាតើនេះជាសារដែលលមានអត្ថន័យបញ្ជាក់ពីអ្វីក្នុងការដែលផ្ញើរមកនៅក្នុងរូបភាពបែបនេះ និងថាតើវាទាក់ទងទៅនឹងការបោះឆ្នោតនៅថ្ងៃអាទិត្យដែរឬទេ។
យុទ្ធនាការសម្រាប់សមាជិកសភា និងអាជ្ញាធររដ្ឋ គឺជាយុទ្ធនាការមួយក្នុងចំណោមការបង្ហូរឈាមបំផុតនៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់ម៉ិកស៊ិក។ អ្នកពិគ្រោះយោបល់ផ្នែកសន្តិសុខលោក Etellekt បាននិយាយថា អ្នកនយោបាយ ៩៧ រូបត្រូវបានសម្លាប់ និង ៩៣៥ រូបត្រូវបានវាយប្រហារ។
នៅកន្លែងផ្សេងទៀតនៅថ្ងៃបោះឆ្នោត មានមនុស្សម្នាក់បានបោះគ្រាប់បែកដៃអសកម្ម ចូលទៅក្នុងការិយាល័យបោះឆ្នោតមួយនៅក្នុងរដ្ឋម៉ិកស៊ិក។ អ្នកបោះឆ្នោតម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា ហ្វូងមនុស្សបានបែកខ្ញែកគ្នា ប៉ុន្តែក្រោយមកក៏វិលត្រឡប់មកវិញ។
លោក Erik Ulises Ramirez បេក្ខភាពសម្រាប់គណបក្សចលនាពលរដ្ឋរបស់គណបក្សប្រឆាំងឆ្វេងនិយម ដែលបានរួចផុតពីការប៉ុនប៉ងធ្វើឃាតកាលពីខែមុន នៅទីក្រុង Cocula រដ្ឋ Guerrero បាននិយាយថា សម្ព័ន្ធមិត្តរបស់លោកពីរនាក់ ត្រូវបានចាប់ជំរិត វាយដំ ហើយបន្ទាប់មកត្រូវបានដោះលែងមកវិញនៅថ្ងៃអាទិត្យ។
ក្រុមអ្នកវិភាគសន្តិសុខបាននិយាយថា អំពើហឹង្សាក្នុងការបោះឆ្នោតភាគច្រើនកើតឡើងនៅថ្នាក់ក្រុង ដែលក្រុមក្មេងទំនើងដាក់សម្ពាធដើម្បីជះឥទ្ធិពលដល់លទ្ធផល ដោយសង្ឃឹមថា អាចធានាបាននូវការត្រួតត្រាបន្ថែមលើការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋជនដទៃទៀត។ NR