ឯកឧត្តម ជា សុផារ៉ា បានបញ្ជាដល់ប្រធានមន្ទីរសូរិយោដី គ្រប់ខេត្ត ត្រូវប្រមូលបណ្ណដីចាស់ដែលប្រើប្រាស់នាពេលកន្លងមក និងបច្ចុប្បន្ន យកទៅកំទេចចោល ដោយជំនួស ការប្រើប្រាស់បណ្ណថ្មីដែលមាន QR Code។

ការដែលមានបទបញ្ជាបែបនេះ ឯកឧត្តម បានពន្យល់ថា គឺដើម្បីមានភាព ងាយស្រួលដល់មន្ត្រីជំនាញ ក្នុងការគ្រប់គ្រង និងដឹងអំពីព័ត៌មានស្ថានភាពដីច្បាស់លាស់ អំពីតំបន់ និងទំហំក្បាលដី និងជាដីនៅតំបន់ណាមួយ តាមរយៈការគ្រប់គ្រងដោយម៉ាស៊ីន Server ជាពិសេសការផ្ដល់ភាពងាយស្រួលដល់អ្នកចង់ទិញ ចង់លក់ ថាជាដីក្លែងក្លាយ ឬជាដីពិតប្រាកដផងដែរ។ឯកឧត្តមបន្ថែមថា ពាក់ព័ន្ធការចេញប័ណ្ណថ្មីនេះចាប់អនុវត្តន៍ពីពេលនេះតទៅ ក្នុងនោះចំពោះការអនុវត្តន៍ដែលនៅសេសសល់ ទាំងប៉ុន្មានត្រូវផ្អាកជាបន្ទាន់ ហើយត្រូវត្រឡប់មករៀបចំចេញប័ណ្ណថ្មីជំនួសវិញ ។



គួររំលឹកឡើងវិញថា ក្រសួងរៀបចំដែនដីនគរូបនីយ៍កម្ម និងសំណង់របស់កម្ពុជា បានប្រកាសជាផ្លូវការពីការណែនាំឲ្យប្រើប្រាស់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុថ្មី (ប្លង់រឹងថ្មី) ដែលមានភ្ជាប់ជាមួយប្រព័ន្ធ QR Code នៅក្នុងការធ្វើទំនើបកម្មមួយ ដើម្បីជួយសម្រួលភាពងាយស្រួលក្នុងការគ្រប់គ្រងប្រព័ន្ធទិន្នន័យរបស់នាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ, ការទទួលបានព័ត៌មានឆាប់រហ័ស និងបញ្ចប់ដោយប្រសិទ្ធិភាពនូវក្តីបារម្ភនៃប្លង់រឹងក្លែងក្លាយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ