ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្សាយផ្ទាល់ពិសេស វេទិកា សំណួរ-ចម្លើយ លើមុខវិជ្ជា គីមីវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី១២ ចាប់ផ្ដើមពីថ្ងៃទី១ រហូដល់ ២៩ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងអប់រំ នៅថ្ងៃទី៣០ មេសា នេះថា «ក្រសួងអប់រំ នឹងធ្វើការផ្សាយផ្ទាល់ពិសេស តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ ដែលមានចំនួន៥លើក ចាប់ផ្ដើមពីថ្ងៃទី១ រហូដល់ ២៩ ខែឧសភា ឆ្នាំ២០២០ នៅរៀងរាល់ថ្ងៃ សុក្រ នៃសប្ដាហ៍នីមួយៗ ដែលការផ្សាយផ្ទាល់មានរយៈពេល ៤ម៉ោង។សិស្សានុសិស្ស អាចសួរសំណួរ ទៅកាន់លោកសាស្ដ្រាចារ្យ និងលោកគ្រូ តាមរយៈ ការសរសេសំណួរ នៅក្នុង Comment box ទៅតាមពេលវេលាការផ្សាយផ្ទាល់»៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ