ភ្នំពេញ ៖ រយៈពេលប៉ុន្មានខែនេះ នៅប្រទេសកម្ពុជាកំពុងផ្ទុះជំងឺកូវីដ-១៩ នោះ ដេប៉ូបោះដុំ និងលក់រាយ គួរតែឆ្លៀតពេល ដើម្បី Update និងរៀបចំប្រព័ន្ធគ្រប់គ្រងស្តុកទំនិញ និងការលក់ ជាមួយ ក្រុមហ៊ុន I 4 B ព្រោះថា ក្រុមហ៊ុនមានមុខ ងារថ្មីៗទើប Update ក្នុងឆ្នាំ២០២១នេះ ធ្វើឱ្យអតិថិជនកាន់តែងាយស្រួល និងចំណេញពេលវេលា ក្នុងការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន។

សូមជម្រាបថា ក្រុមហ៊ុន I 4 B (អាយ ហ្វ័រ ប៊ី) មានរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យអាជីវកម្មសម្រាប់ ៖ ដេប៉ូបោះដុំ និងលក់រាយ ,ហាងលក់ទំនិញ និងភោជនីយ៍ដ្ឋាន ជាដើម។

ដើម្បីដឹងកាន់តែច្បាស់អំពីសេវាកម្មរបស់ក្រុមហ៊ុន I 4 B អ្នកគ្រប់គ្រងក្រុមហ៊ុន បានថ្លែងប្រាប់ក្រុមការងារសារព័ត៌មាន NP News ថា «យើងមានវិធីសាស្ត្រ ក្នុងការប្រែក្លាយម្ចាស់អាជីវកម្ម ដែលមិនចេះ និងមិនធ្លាប់រៀនគណនេយ្យ (Accounting) ពីមុនមក ឱ្យចេះរៀបចំ និងគ្រប់គ្រងគណនេយ្យបានដោយខ្លួនឯង ដោយរៀនពីយើងខ្ញុំ ត្រឹមរយៈពេល ប្រហែល១០ ម៉ោងតែប៉ុណ្ណោះ»។

អ្នកគ្រប់គ្រងដដែល ក៏បានរៀបរាប់ទៀតថា ជាមួយបទពិសោធន៍ អស់រយៈពេលជាង១០ឆ្នាំ កន្លងមកនេះ ប្រភេទអាជីវកម្ម ធំ-តូច ដែលក្រុមហ៊ុន I 4 B បាននិងកំពុងបម្រើសេវាកម្មជូនពួកគាត់ រួមមាន ៖

ទី១-ដេប៉ូបោះដុំ និងលក់រាយ ៖ ភេសជ្ជៈ និងគ្រឿងទេស ,ស្រាបៀ ,គ្រឿងអគ្គិសនី , គ្រឿងសំណង់ ,ដែក ,ថ្មធម្មជាតិ , ខ្សាច់, គ្រឿងកសិកម្ម , គ្រឿងបន្លាស់រថយន្ត , គ្រឿងបន្លាស់ម៉ូតូ , ម្សៅទឹកដោះគោផលិតផលទារក និងកូនក្មេង ,ថ្មាំពេទ្យ ,ក្លីនិក ,គ្រឿងផ្ទះបាយ និងកាហ្វេ ជាដើម។

ទី២-ហាង ៖ បន្លែផ្លែឈើធម្មជាតិនិងសាច់ ,ម៉ាត ,ខោអាវក្របូបស្បែកជើង ,គ្រឿងក្រអូប ,ផលិតផលទារក , ឱសថស្ថាន ,នាឡិកា ,ទូរស័ព្ទ ,នំខេក ,វត្ថុអនុស្សាវរីយ៍ ជាដើម។

និងទី៣-អាហារ ៖ ភោជនីយ៍ដ្ឋាន ,ហាងកាហ្វេ ,ក្លឹបរាត្រី ,ក្លឹបកីឡា ជាដើម។

ជាងនេះទៅទៀត អ្នកគ្រប់គ្រងក្រុមហ៊ុន I 4 B ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះអតិថិជនដែលតែងតែគាំទ្រក្រុមហ៊ុន I 4 B ក្នុងការប្រឹក្សា និងផ្ដល់យោបល់ សម្រាប់គ្រប់គ្រងអាជីវកម្មរបស់ខ្លួន ឱ្យកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ