ចាប់ពីថ្ងៃទី២៤ ឧសភា តទៅ ! ផាមកាហ្វេ បើកដំណើរការឡើងវិញហើយ ដោយអនុវត្តតាម វិធានការសុខាភិបាល
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នេះតទៅ ហាង ផាមកាហ្វេ បានបើកដំណើរការឡើងវិញហើយ ដោយ អនុវត្តតាមវិធានការ ក្រសួងសុខាភិបាល យ៉ាងត្រឹមត្រូវបំផុត។
ហាង ផាមកាហ្វេ ដែលមានទីតាំងទល់មុខមន្ទីរពេទ្យកាលម៉ែត្រ បានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមការណែនាំរបស់ ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ និងការពារជំងឺកូវីដ-១៩ ដោយបាញ់អាល់កុលសម្លាប់មេរោគ វ៉ាស់កម្ដៅ ពាក់ម៉ាស់ និងស្គេនQRកូដ ជាដើម។
អ្នកគ្រប់គ្រងហាង ផាមកាហ្វេ ផ្ដល់កិច្ចសម្ភាសន៍ជាមួយក្រុមការងារ NP News នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២១ ថា «សួស្តីបងប្អូនពូមីងជាទីស្រលាញ់ ផាមកាហ្វេ សូមស្វាគមន៍ការត្រឡប់មកវិញជាថ្មីម្តងទៀត! ចាប់ពីថ្ងៃនេះតទៅ បងប្អូនពូមីងអតិថិជនទាំងអស់ អាចមកអង្គុយពិសារអាហារ និងភេសជ្ជៈនៅក្នុងហាងរបស់យើងវិញបានហើយ»។
លោក បន្ដថា «ពួកយើងនៅតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ឲ្យបានជាប់ លាងសម្អាតដៃជាមួយអាកុល រក្សាគម្លាតសង្គម អនុវត្តវិធានការ ៣កុំ ៣ការពារ»។
សូមជម្រាបថា ហាង ផាមកាហ្វេ មានទីតាំងធំទូលាយ សម្រាប់អតិថិជនចតយានយន្ដ ដោយមានសុវត្ថិភាពខ្ពស់។ ផាមកាហ្វេ មានការរចនា តែងលម្អហាងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ មើលទៅមានលក្ខណៈខុសប្លែកពីគេដាច់តែម្ដង។ ការរចនាហាងធ្វើឲ្យមានភាព លាយឡំជាមួយនិងភាពទាន់សម័យ ធ្វើឲ្យអតិថិជនដែលបានទៅពិសារអាហារ ឬទៅពិសារកាហ្វេ មានអារម្មណ៍ថា រសាយអស់ទុក្ខកង្វល់ទាំងឡាយ៕