តាកែវ ៖ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៨:៥៥ នាទី មានករណីអគ្គិភ័យឆាបឆេះផ្សារសំរោងយ៉ោង ដែលស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ផ្សារឆេះនេះ បណ្តាលឲ្យខូចខាតតូបលក់ដូរអស់ ចំនួន ២៣០ តូប ក្នុងចំណោម ២៨៣ តូប សរុបជាទឹកប្រាក់អស់ចំនួនប្រហែល ៨.០០០.០០០ ដុល្លារ។
នេះបើតាមនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងហេតុការណ៍ភ្លើងឆេះផ្សារសំរោងយ៉ោងនោះ កងកម្លាំងសមត្ថកិច្ច ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២៧ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៩២ រថយន្ត។
នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ក៏បានលើកបង្ហាញពីមូលហេតុ ដែលនាំឲ្យឆេះផ្សារសំរោងយ៉ោង គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។
ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងសហគមន៍ ក៏ដូចជាកម្លាំងជំនួយរបស់កងកម្លាំងអគ្គិភ័យ បានសហការគ្នាជួយពន្លត់អគ្គិភ័យមួយនេះ រហូតដល់ភ្លើងរលត់ទាំងស្រុង នៅវេលាម៉ោង ០១:៣០ នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ