ក្រសួងអប់រំ ប្រកាសផ្តល់និទ្ទេសជូនបេក្ខជនប្រឡងបាក់ឌុបដូចឆ្នាំមុនៗដដែល ទោះបីមានជំងឺកូវីដ-១៩ ក៏ដោយ
ភ្នំពេ ញ៖ ទោះបីជាមានការខកខានការសិក្សាមួយរយៈពេល ដោយសារជំងឺ កូវីដ១៩ក្តី ក្រសួងអប់រំយុវជន និងកីឡា នឹងផ្តល់និន្ទេសជូនបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឆ្នាំ២០២០នេះ ដូចជាការប្រឡងឆ្នាំមុនៗ
លោក រស់ សុវាចាអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា «ការប្រឡងបាក់ឌុបឆ្នាំ២០២០នឹងមាននិទ្ទេស A, B, C, D, E ដូចឆ្នាំមុនដែរ។ ដើម្បីរក្សាគុណភាពការប្រឡង ក្រសួងអប់រំ យុវជន និងកីឡាបន្តអនុ វត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន ទន្ទឹមពេលនឹង ការ អនុវត្តវិធានការសុវត្ថិ ភាពសុខភាពសម្រាប់ការប្រឡងបាក់ឌុបថ្ងៃទី២១-២២ ខែធ្នូឆ្នាំ ២០២ ០»។
អ្នកនាំពាក្យ ក៏បានឲ្យដឹងថា ពេលនេះក្រសួងអប់រំបានកំពុងរៀបចំលិខិតស្នើសុំបន្តកិច្ចសហការពីសំណាក់ក្រសួង-ស្ថាប័នពាក់ ព័ន្ធដូចជា ក្រសួងមហាផ្ទៃ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) ក្រសួងសុខាភិបាល។ចំពោះលទ្ធភាព យ៉ាង ណា នោះក្រសួងអប់រំ នឹងបញ្ជាក់ជូនពីការចូលរួមរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធក្រោ យមានការ ឆ្លើយតបនាពេលក្រោយ។
លោកបញ្ជាក់ថា«ខ្ញុំសូមអនុញ្ញាត្តិផ្ញើសារជូនប្អូនៗសិស្សានុសិស្ស ជាពិសេស បេក្ខជន ប្រឡងថា ការសម្រេចបំណងជីវិតស្ថិតនៅក្នុងកណ្តាប់ដៃរបស់ប្អូនៗ។ ស្វ័យសិក្សា ដើតួនាទី សំខាន់ ជាពិសេសក្នុងបរិបទកូវីដ-១៩»។
ជាមួយគ្នានោះដែរអ្នកនាំពាក្យក៏បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកី ឡា សូមលើកទឹកចិត្តសិស្សានុសិស្សបន្តស្វ័យសិក្សា និងរៀនសូត្រអនឡាញ និងទូរទស្សន៍ទទ ក២ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្រោមការគាំទ្រពីលោកគ្រូ អ្នកគ្រូ មាតាបិតា និងគ្រ ប់ភា គីពាក់ព័ន្ធដោយបន្តអនុ វត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ មានបេក្ខជន ដែលដាក់ឈ្មោះចូលរួមប្រឡងបាក់ឌុបមានចំនួនសរុប១២១,២០១នាក់ (កើន៤,១៥៨នាក់) ស្រី៦៣,៩៣៧នាក់ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំ នួន៤០, ៧៦៥នាក់ (៣៣.៦៣%) ស្រី២៣,៦៣៦នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ៨០,៤៣៦នាក់ (៦៦.៣៧%) ស្រី៤០,៣០១នាក់។
បេក្ខជនចំណេះទូទៅ ១០២,០៣៧នាក់(៨៤១៩%) បេក្ខជនស្វៃរិន១៣,៩៩១នាក់(១១.៥៤%)បេក្ខជន បំពេញវិជ្ជា៣,២៦០នាក់(២.៧%) និងបេក្ខជនស្វៃរិនបំពេញវិជ្ជា១,៩១៣នាក់(១.៥៨%)។បេក្ខជនសាធារណៈ១១៣,១៧៣នាក់(៩៣.៣៨%) ស្រី៥៩,៨៣៣នាក់ និងបេក្ខជនឯកជន៨,០២៨នាក់ (៦.៥៧%) ស្រី៤,១០៤ នាក់៕EB