អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ឆ្ងល់ថា តើគាត់យករថយន្ដទៅប្រគេនព្រះសង្ឃ ឬគាត់យករថយន្ដ ទៅប្រោសព្រំ?
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ មានមហាជន អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជាច្រើន បាននាំគ្នាឆ្ងល់ថា តើគាត់យករថយន្ដទៅប្រគេនព្រះសង្ឃ ឬគាត់យករថយន្ដទៅប្រោសព្រំ ដើម្បីសុំសេចក្ដីសុខ? បើតាមរូបភាពក្នុងហ្វេសប៊ុក មិនដែលឃើញឡើយ។
អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានផ្ទុះការរិះគន់យ៉ាងខ្លាំងថា ប្រសិនបើគាត់យករថយន្ដ ទៅ ប្រគេនព្រះសង្ឃ នៅក្នុងសាលាឆានបែបនេះ អ្នកលេងហ្វេសប៊ុក បានលើឡើងថា ការធ្វើបែបនេះ មិនត្រូវឡើយ ត្រូវប្រគេនព្រះសង្ឃនៅក្រៅសាលាឆានទើបត្រឹមត្រូវ ហើយមានលក្ខណៈសមរម្យទៀត ។
អ្នកលេងហ្វេសប៊ុកបន្ដថា ប្រសិនបើគាត់យករថយន្ដទៅប្រោសព្រំ នៅក្នុងសាលាឆានមែន គឺមិនត្រឹមត្រូវឡើយ ព្រោះខុសទៅនឹងប្រពៃណី។
នេះបើយោងតាមគេហទំព័រហ្វេសឈ្មោះ Aplok Choy បង្ហោះនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះថា «ខែភ្ជុំ២០២០ យកស្រីស សខ្ចី ទៅថ្វាយបង្គុំព្រះ នាំសេរីសួរស្ដី ហេងៗ»។
ដោយឡែកករណីហ្វេសប៊ុកមួយទៀត បានសរសេរថា «ពិធីប្រគេនឡានព្រះចៅអធិការវត្តរវាងកើត»។
សូមបញ្ជាក់ថា ជុំវិញបញ្ហាខាងលើនេះដែរ មិនទាន់ឃើញម្ចាស់ឡានបកស្រាយយ៉ាងណាទេ ក្រោយពីមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានផ្ទុះការរិះគន់បែបនេះ ៕EB