ចាប់ពីថ្ងៃទី២៤ មិថុនា តទៅ អតិថិជនកម៉្មងម្ហូប ១មុខ នៅហាងផាមកាហ្វេ នឹងបញ្ចុះតម្លៃ៥០% លេីភេសជ្ជះគ្រប់មុខ
ភ្នំពេញ ៖ រួសរាន់ឡេីង កម្មវីធីពិសេស ចាប់ពីថ្ងៃទី២៤ មិថុនា រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ រាល់អតិថិជនកម្ម៉ងម្ហូប១មុខ នៅហាងផាមកាហ្វេ នឹងបញ្ចុះតម្លៃ៥០%ភ្លាមៗ ទៅលើភេសជ្ជះគ្រប់មុខ។
សូមជម្រាបជូនថា កម្មវិធីពិសេសនេះ មានតែនៅ ផាមកាហ្វេ សាខាកាល់ម៉ែត តែមួយគត់ ដែលមានទីតាំងទល់មុខមន្ទីរពេទ្យកាល់ម៉ែត្រ លេខទូរស័ព្ទ 099 860 860 /098 860 860។
ហាងផាមកាហ្វេ មានកាហ្វេដ៏ឈ្ងុយឆ្ងាញ់ ហេីយរសជាតិអាហារវិញ មានបែបខ្មែរ និងបរទេស។ ផាមកាហ្វេ នៅតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ ឲ្យបានជាប់ លាងសម្អាតដៃជាមួយអាកុល រក្សាគម្លាតសង្គម អនុវត្តវិធានការ ៣កុំ និង៣ការពារ ។
ហាង ផាមកាហ្វេ មានទីតាំងធំទូលាយ សម្រាប់អតិថិជនចតយានយន្ដ ដោយមានសុវត្ថិភាពខ្ពស់។ ផាមកាហ្វេ មានការរចនា តែងលម្អហាងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ មើលទៅមានលក្ខណៈខុសប្លែកពីគេដាច់តែម្ដង។ ការរចនាហាងធ្វើឲ្យមានភាព លាយឡំជាមួយនិងភាពទាន់សម័យ ធ្វើឲ្យអតិថិជនដែលបានទៅពិសារអាហារ ឬទៅពិសារកាហ្វេ មានអារម្មណ៍ថា រសាយអស់ទុក្ខកង្វល់ទាំងឡាយ។
ជាងនេះទៅទៀត បើមើលពីខាងក្រៅទៅ ហាង ផាមកាហ្វេ មានភាពសាមញ្ញ តែបើបានចូលទៅដល់ខាងក្នុងវិញ គឺថាប្លែកភ្នែកតែម្តង ដែលហាងកាហ្វេមួយនេះ គឺមានរហូតដល់ពីរជាន់។ ពេលបានចូលទៅដល់ក្នុងហាងកាហ្វេនោះ អ្នកទាំងអស់គ្នា នឹងមានអារម្មណ៍ថា គ្រប់ជ្រុងគឺសុទ្ធតែជាកន្លែងដែលមានប្លង់ថតរូបស្អាតៗ។ ចំណែកឯជាន់លើវិញ មានសុទ្ធតែរុក្ខជាតិស្រស់បំព្រងថែមទៀតផង៕EB