ភ្នំពេញ៖រដ្ឋមន្រ្ដីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញភាគីពាក់ព័ន្ធឱ្យបង្កើនការចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩នៅក្នុងវិស័យការងារ ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលនៅក្នុងរោងចក្រសហគ្រាសទូទាំងប្រទេស។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានណែនាំឱ្យនិយោជិត និងតំណាងកម្មករ ត្រូវយកចិត្ដទុកដាក់ និងជួយជ្រោមជ្រែងរួមគ្នា បង្ការទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩ដល់កម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសនានានៅទូទាំង ប្រទេសឱ្យមានប្រសិទ្ធភាព។

លោក មានប្រសាសន៍ថា «ខ្ញុំសុំឱ្យត្រីភាគីរបស់យើងផ្ដោតការយកចិត្ដទុកដាក់ ដើម្បីប្រយុទ្ធប្រឆាំជំងឺកូវីដ-១៩ ជាពិសេស វិស័យការងារ ដើម្បីជៀសវាងឱ្យផុតពីការឆ្លងត្បាតដល់សហគមន៍ បើឆ្លងរាលដាលដល់សហគមន៍រោងចក្រ ឬ កម្មករ កន្លែងណាមួយហើយ ពិបាកហើយ ដូចដែលបណ្ដាប្រទេសមួយចំនួនដែលយើងកំពុងឃើញ»។

លោកបញ្ជាក់ថា ការអនុវត្ដការងារបង្ការទប់ស្កាត់ជំងឺកូវីដ១៩នេះ ត្រូវរៀបចំដាក់ឱ្យមានទឹកអាល់កុល ឬជែលនៅកន្លែងធ្វើការ ជាពិសេសឱ្យកម្មករទាំងអស់ អនុវត្ដតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន បន្តពាក់ម៉ាស់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែលសម្លាប់មេរោគឱ្យបានជាប់ជាប្រចាំ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ