ភ្នំពេញ ៖ ក្នុងទិវាគ្រូបង្រៀន លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា នាយកសាលារៀនល្អ គឺជានាយកដែលបង្កើតនូវបរិស្ថានល្អ សម្រាប់ការបង្រៀន និងរៀន ជាពិសេស គ្រូល្អ អាចបម្រើការងារក្នុងសាលាបាន អាស្រ័យដោយ មាននាយកល្អ។
ក្នុងទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២០ ក្រោមប្រធាន «គ្រូបង្រៀនឆ្លាតវៃ ដើម្បីការអប់រំឌីជីថលនៅកម្ពុ ជា» នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិអប់រំ លោក ហង់ជួន ណារ៉ុន បានឲ្យដឹងថា ក្រសួ ងបានមើលឃើញកាន់តែច្បាស់អំពី តួនាទីយ៉ាងសំខាន់របស់គ្រូបង្រៀនក្នុងការអនុវត្តកំណែទម្រង់វិស័ យអប់រំ ដែលផ្ដោតជាសំខាន់លើការបង្កើតចំណេះដឹង បំណិន និងសមត្ថភាពរបស់គ្រូបង្រៀន។
លោកបន្ដថា លក្ខខណ្ឌបំពេញការងាររបស់គ្រូបង្រៀន ក៏ជាចំណុចសំខាន់មួយនៅក្នុងការអនុវត្តកំណែ ទម្រង់អប់រំ។ការពង្រឹងការបំពេញការងាររបស់គ្រូបង្រៀន ទើបអាចធ្វើឲ្យមានការប្រែប្រួលនៅក្នុងថ្នាក់ រៀនបាន។
លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា «ក្រៅពីគ្រូបង្រៀន នាយកសាលារៀន ក៏ជាតួអង្គសំខាន់ក្នុង ការធ្វើឲ្យលទ្ធផលសិក្សារបស់សិស្សមានការប្រែប្រួល ជាពិសេស នាយកល្អ គឺជានាយក ដែលបង្កើតនូ វបរិស្ថានល្អសម្រាប់ការបង្រៀន និងរៀន។គ្រូល្អអាចបម្រើការងារបាននៅក្នុង សាលាបាន អាស្រ័យដោ យមាននាយកល្អ»។
បន្ថែមពីនេះទៀត រដ្ឋមន្ដ្រីក្រសួងអប់រំ ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពា ក់ព័ន្ធ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់វិនិយោគតាមគ្រប់រូបភាពដល់វិស័យ អប់រំ ជួយសម្រប សម្រួល និងគាំទ្រដល់កំណែទម្រង់វិស័យអប់រំ ជាពិសេស ថ្នាក់ដឹកនាំក្រសួង មន្ដ្រីអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និស្សិត និងយុវជនគ្រប់រូបដែលបានចូលរួមយ៉ាងសកម្ម ក្នុងកំណែទ ម្រង់កន្លងមក និងនៅពេលខាងមុខ៕EB