ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះ សមាគមភស្ដុភារកម្មកម្ពុជា ដែលឧបត្ថម្ភនូវថវិការ ចំនួន៥.៥៥៥ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងចាក់ការពារជំងឺកូវីដ-១៩ ។

យោងតាមលិខិតថ្លែងអំណរគុណរបស់ រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ បានឲ្យដឹងថា «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជាតិកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណជាអនេកចំពោះ លោក-លោកស្រី ដែលបានឧបត្ថម្ភនូវថវិកាចំនួន៥.៥៥៥ដុល្លារ អាមេរិក ដល់រាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងចាក់ការពារជំងឺកូវីដ-១៩ ជាកិច្ចជួយសម្រាលទម្ងន់បន្ទុករបស់រាជ រដ្ឋាភិបាល ក្នុងការការពារ និងថែទាំសុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាទីស្រឡាញ់របស់យើង»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ