ក្រសួងធនធានទឹក ៖ កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ពីថ្ងៃ៨-១៤កញ្ញា ហើយបង្កឲ្យមានជំនន់ទឹកភ្លៀងផងដែរ
3 ឆ្នាំ មុន
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីការបន្តមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយរន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៨-១៤កញ្ញា ខណៈរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនអាចប្រឈមនឹង ជំនន់ទឹកភ្លៀងផងដែរ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវសូមប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕EB