ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការបើកដំណើរការឡើងវិញ គ្រឹះស្ថានមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាក្នុងដំណាក់កាលទីពីរ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងកិច្ចប្រជុំបានពិភាក្សាដើម្បីត្រួតពិនិត្យ កែលម្អ និងដាក់ចេញជាវិធានការសម្រាប់សាកល្បងបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាក្នុងដំណាក់កាលទីពីរ។

ក្នុងកិច្ចប្រជុំពិភាក្សានេះ បានសម្រេចដាក់ចេញនូវអភិក្រមពីរដែលគ្រឹះស្ថានសិក្សាត្រូវអនុលោមតាម៖

១.ការដាក់សុវត្ថិភាព សុខុមាលភាព សុខភាពអ្នកសិក្សា និងបុគ្គលិកអប់រំ ជាអាទិភាព

២.ការជំរុញ ការអប់រំបែបចម្រុះរវាងការធ្វើស្វ័យសិក្សាពីចម្ងាយ ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងការសិក្សាពីចម្ងាយតាមបែបប្រពៃណី៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ