ភ្នំពេញ៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាថា កម្ពុជានឹងសម្រេចបានតាមផែនការនៃការនាំអង្ករចេញ ទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ខណៈ កម្ពុជាបានចងក្រងជាដៃគូរអភិវឌ្ឍន៍រវាងស្ថាប័នរដ្ឋ វិស័យឯកជន សហគមន៍ អ្នកផលិត ស្រូវនិងអង្គការដៃគូរនានាយ៉ាងស្អិតរមួត។

លោកសុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថាពាក់ព័ន្ធ និងការនាំអង្ករចេញនេះ កម្ពុជាកំពុងតម្រង់ទិសធ្វើការដាំដុះ ស្រូវទៅតាម លក្ខណៈបច្ចេកទេសជាពិសេសការជ្រើសរើសពូជ ដូចជា ប្រភេទ ស្រូវសែនក្រអូបជាដើម ដើម្បីផលិតចេញជាអង្ករ ដែលមានគុណភាព និងមានតម្លៃល្អប្រសើរនិង ជាប្រភេទអង្ករ ដែលមានលក្ខណៈប្រកួតប្រជែង ,ជាក់ស្ដែង ក្នុង រយៈពេល ជាង ៧ ខែ ក្នុង ឆ្នាំ ២០២០ នេះ ការនាំចេញ អង្ករ សហព័ន្ធ ស្រូវអង្ករកម្ពុជាបាននាំចេញមានកំណើនប្រមាណក្នុងរង្វង់៣៥% ពោលគឺខ្ពស់ជាងផែនការ របស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលបានកំណត់ នៃការនាំអង្ករចេញក្នុងកំណើនរង្វង់ពី១០ទៅ ២០% ។

លោក បន្តថាតាមរយៈនៃការបង្ហាញអំពីកំណើនខាងលើនិង តាមរយៈនៃ ការចងក្រងជាដៃគូរអភិវឌ្ឍន៍រវាងស្ថាប័នរដ្ឋវិស័យឯកជនសហគមន៍អ្នក ផលិតស្រូវ និងអង្គការដៃគូរដៃគូរនានាយ៉ាងស្អិតល្មួតនោះកម្ពុជា នឹង អាចសម្រេចបានតាមផែនការនៃការនាំអង្ករចេញក្នុងរង្វង់ប្រមាណ ១ លានតោនស្របទៅតាម គោលនយោបាយ របស់រាជរដ្ឋាភិបាលដែលបានកំណត់ ។

ដោយឡែកការនាំអង្ករ ចេញទៅកាន់ទីផ្សារ ចិនសហព័ន្ធ ស្រូវអង្ករកម្ពុជា កំពុងព្យាយាមចរចារជាមួយភាគីចិនបន្ថែមដើម្បីឈានទៅធ្វើកិច្ចសន្យា ឲ្យបានលើសចំនួន១២ ម៉ឺនតោននៅឆ្នាំ២០២១។ ជុំវិញទីផ្សារចិននេះដែរ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះក្រសួងពាណិជ្ជកម្មនឹងដឹកនាំប្រតិភូ ស្រូវអង្ករកម្ពុជា ដើម្បីចរចាការបង្កើនបញ្ជាទិញពីភាគីចិនបន្ថែម ក្នុង នោះកម្ពុជានឹងធ្វើការផ្សព្វផ្សាយបន្ថែមទៀតដល់ក្រុមហ៊ុនចិន ដើម្បីជំរុញនាំចេញផលិតផលអង្ករកម្ពុជាឲ្យ កាន់តែបានល្អប្រសើរ និងខ្ពស់ជាងមុន ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ