ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជា លោកផៃ ស៊ីផាន បានលើកឡើងថាកម្ពុជា ជាប្រទេសប្អូនស្រីមួយរបស់ អាមេរិកនិងចិន ដូច្នេះកម្ពុជាតែងតែ ចង់ឃើញប្រទេសទាំងពីរ និយាយរកគ្នា ជជែកគ្នា ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា ដោយសន្តិវិធី។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី ស្ថានភាពរបបជលសាស្រ្ត ក្នុងអាងទន្លេមេគង្គ និងទន្លេសាប នាពេលបច្ចុប្បន្ន នៅថ្ងៃទី១១ ខែសីហា ឆាំ២០២០ លោកផៃ ស៊ីផាន បានលើកឡើងថា អាមេរិកនិងចិនកំពុងប្រឈមមុខដាក់គ្នា ទាក់ទងរឿងនយោបាយ ក៏ដូចជាបញ្ហាទឹកជាដើម ដោយឡែកកម្ពុជា ប្រកាន់ជំហរ ជានិច្ចជាភាគីមួយ ដោយមិននៅខាងណាមួយនោះទេ។

លោកបន្តថា កម្ពុជានៅតែលើកតម្កើង នៃការសន្ទនា បញ្ជៀសនៃការប្រឈម ការប្រើប្រាស់អំពើហិង្សាណាមួយ ហើយកម្ពុជាស្នើសុំ ឲ្យភាគីដែលពាក់ព័ន្ធ កាត់បន្ថយ បញ្ហាដែលប្រឈមមុខ ដាក់គ្នានោះផងដែរ។

ក្នុងឱកាសនោះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាលយល់ឃើញថា ទន្លេមេគង្គគឺជាទន្លេសន្តិភាព ហើយ ឡាងឆាង-មេគង្គគឺជាទិសដៅ នៃការអភិវឌ្ឍន៍រួមគ្នា គឺមិនមែនស្ថិតក្នុងអំណាច របស់ប្រទេសណាមួយនោះទេ ដោយមានលក្ខខ័ណ្ឌតម្រូវរួចរាល់ហើយ។

ជាមួយគ្នានោះ លោកបន្ថែមថា “យើងប្រកាសខ្លួនយើង យើងប្រជាជាតិ sisterមួយ ជាប្រជាជាតិប្អូនស្រីមួយ របស់អាមេរិកកាំង ក៏ដូចជាប្រជាជាតិប្អូនស្រីមួយ របស់ចិន។ យើងអត់មាន ស្អីសូមឲ្យបងៗទាំងពីរហ្នឹង និយាយរកគ្នា ជជែកគ្នាដោះស្រាយដោយសន្តិវិធី ដែលជាផលប្រយោជន៍ របស់មនុស្សជាតិ”។

លើសពីនេះទៀត លោកសង្កត់ធ្ងន់ថា ចំពោះក្រុមណាមួយ ដែលចង់ឲ្យកម្ពុជា ធ្លាក់ចូលក្នុងសង្រ្គាម គឺកម្ពុជាមិនអាចទទួលយកបានឡើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ