ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឃោរឃៅ អមនុស្សធម៌ទៅលើទារក បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅក្នុងកេសក្រដាស
ក្រុមប្រឹក្សាជាតិដើម្បីកុមារ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ដោយមិនអាចទទួលយកបានឡើយ ចំពោះការប្រព្រឹត្តិអំពើឃោរឃៅ យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌ទៅលើទារកដែលមានអាយុក្រោមពីរសប្តាហ៍ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅក្នុងកេសក្រដាស កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមរយៈសេចក្ដីថ្លែងការណ៍ដែលចុះផ្សាយនៅថ្ងៃទី០៣ ខែវិឆ្ឆិកា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ យល់ឃើញថា អំពើដ៏សាហាវ ឃោរឃៅ យង់ឃ្នងអមនុស្សធម៌ទៅលើទារកដែលមានអាយុក្រោមពីរសប្តាហ៍ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅក្នុងកេសក្រដាស។
ករណីនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញសពទារកកាលពីថ្ងៃទី០១ វិឆ្ឆិកា នៅលើចិញ្ចើមផ្លូវជាប់របងវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ហើយសមត្ថកិច្ចក៏កំពុងតែស្រាវជ្រាវរកអ្នកប្រព្រឹត្ត និងចាត់វិធានការតាមនិតិវិធី។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារក៏ដូចជាសាធារណៈជនមានក្តីរន្ធត់ និងមាការអាណិតអាសូរដល់ទារិការកំសត់ម្នាក់នេះ ដែលទទួលរងគ្រោះដោយអំពោះ ព្រៃផ្សៃ អមនុស្សធម៌ ឃោរឃៅ យង់ឃ្នងនេះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធកុមារ ជាពិសេស សិទ្ធិរស់រានមានជីវិត ដែលកម្ពុជាបានផល្តល់ សច្ចាប័ន និងមានក្នុងរដ្ឋធម្មនុញ្ញជាធរមាន។
ពាក់ព័ន្ធនឹងអំពើឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធ ជាពិសេសស្ថាប័នតុលាការ មេត្តាយកចិត្តទុកដាក់ចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះជនល្មើស ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះ កើតមានក្នុងសង្គមកម្ពុជាបន្ដទៀត៕SP