ព្រលានយន្តហោះនៅតាខ្មៅ មិនមានការផ្លាស់ប្តូរទីតាំង ឬផ្អាកឡើយ
4 ឆ្នាំ មុន
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានថ្លែងនៅក្នុងពិធីធ្វើសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល» នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី ថាព្រលានយន្តហោះភ្នំពេញថ្មី (នៅតាខ្មៅ) នៅខេត្តកណ្តាល និងតាកែវ គឺនៅដំណើរការអភិវឌ្ឍជាធម្មតា មិនមានការផ្អាក ឬផ្លាស់ប្តូរទីតាំងឡើយ។
លោក ស៊ិន ចាន់សេរីវុត្ថា បានបញ្ជាក់ថា សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានថ្មីនៅសៀមរាប ដោយក្រុមហ៊ុនចិន គឺ រាងយឺតយ៉ាវបន្តិច ដោយហេតុផលថា ទី១- ដោយសារសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក និងការចំនួនភ្ញៀវទេសធ្លាក់ចុះ និងការកែសម្រួលភាគហ៊ុននិករបស់គាត់ឡើងវិញ។ ចំណែក អាកាសយានដ្ឋានតារាសាគរ នៅខេត្តកោះកុង ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Union Development ក៏នៅបន្តជាធម្មតា៕SS