សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជាបានប្រមូលផ្តុំកីឡាករកីឡាការិនីជម្រើសជាតិឡើងវិញហើយបាន១សប្តាហ៍ ប៉ុន្តែគ្រូជម្រើសជាតិនៃប្រភេទកីឡាមួយនេះអះអាងពីការធ្លាក់ចុះនូវគុណភាពថាមពលកម្លាំង និងបច្ចេកទេស ដោយត្រូវស្តារឡើងវិញ ក្នុងរយៈពេល២ទៅ៣ខែបន្តទៀត។

ដើម្បីស្តារថាមពលកម្លាំង និងគុណផលរបស់កីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួនឱ្យប្រសើឡើងវិញ គឺត្រូវការពេលវេលាហ្វឹកហាត់ចម្លោះពី២ទៅ៣ខែ បន្ទាប់ពីការប្រកាសរំសាយមិនឱ្យមានការប្រមូលផ្តុំដោយសារវិបត្តិជំងឺកូវីដ-១៩។ការស្តារនេះ បន្ទាប់ពីសង្កេតឃើញថា បច្ចេកទេសរបស់កីឡាករ កីឡាការិនីបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ក្នុងពេលដែលមានការប្រមូលផ្តុំឡើងវិញ ក្នុងមួយសប្តាហ៍មកនេះ។ ការធ្លាក់ចុះនេះគឺការបាត់បង់កម្លាំងសន្ទុះយឺតខ្លាំង ឆាប់ហត់ព្រមទាំងបច្ចេកទេសលើទីលាន។ ពេលនេះសហព័ន្ធកី ឡាសូហ្វតេន្នីសកម្ពុជាបានប្រមូលផ្តុំក្រុមជម្រើសជាតិរបស់ខ្លួនឡើងវិញហើយ។

សូមរម្លឹកថា គ្រប់ប្រភេទកីឡាទាំងអស់នៅកម្ពុជា រួមទាំងប្រភេទកីឡាសូហ្វតេន្នីសបានប្រកាសរំសាយការប្រកួត និងការប្រមូលផ្តុំហ្វឹកហាត់ទ្រង់ទ្រាយធំ តាំងពីអំឡុងខែមីនាឆ្នាំ២០២០មកម្លេះ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយអនុលោមតាមវិធានការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩របស់ក្រសួងសុខាភិបាល៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ